logo

ការជ្រើសរើសទីតាំងជីកស្រះ

ការជ្រើសរើសទីតាំងជីកស្រះ

ការជ្រើសរើសទីតាំងជីកស្រះចិញ្ចឹមត្រីបានត្រឹមត្រូវតាមបច្ចេកទេស គឺដើម្បីអនុវត្តទទួលបានជោគជ័យ និងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។

  • យើងត្រូវជ្រើសរើសទីតាំងជីកស្រះចិញ្ចឹមត្រីដូចតទៅ:
  • នៅជិតផ្ទះងាយស្រួលគ្រប់គ្រង
  • ស្រះគូរជីកនៅកន្លែងទំនាបប៉ុន្តែមិនលិចទឹកនៅរដូវវស្សា
  • ទឹកលិចតិចតួចតែអាចលើកភ្លឺទប់បាន
  • ស្ថិតនៅទីវាលស្រឡះគ្មានដើមឈើព័ទ្ធជុំវិញ
  • ដីមិនជ្រាបទឹក ឬមានកម្រិតជ្រាបតិច
  • ជិតប្រភពទឹកប្រសិនបើមាន
  • ស្រះជាប់ស្រែកាន់តែប្រសើរ
  • នៅឆ្ងាយពីតំបន់ដែលមានការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សេងៗ។

រូបភាពទី១ ពុំគួរជីកស្រះមានដើមឈើធំៗព័ទ្ធជុំវិញ
(ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)

រូបភាពទី២ ពុំគួរជីកស្រះជិតតំបន់ប្រើប្រាស់ ថ្នាំពុលកសិកម្ម (ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)