ការជ្រើសរើសទីតាំងជីកស្រះចិញ្ចឹមត្រីបានត្រឹមត្រូវតាមបច្ចេកទេស គឺដើម្បីអនុវត្តទទួលបានជោគជ័យ និងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។
- យើងត្រូវជ្រើសរើសទីតាំងជីកស្រះចិញ្ចឹមត្រីដូចតទៅ:
- នៅជិតផ្ទះងាយស្រួលគ្រប់គ្រង
- ស្រះគូរជីកនៅកន្លែងទំនាបប៉ុន្តែមិនលិចទឹកនៅរដូវវស្សា
- ទឹកលិចតិចតួចតែអាចលើកភ្លឺទប់បាន
- ស្ថិតនៅទីវាលស្រឡះគ្មានដើមឈើព័ទ្ធជុំវិញ
- ដីមិនជ្រាបទឹក ឬមានកម្រិតជ្រាបតិច
- ជិតប្រភពទឹកប្រសិនបើមាន
- ស្រះជាប់ស្រែកាន់តែប្រសើរ
- នៅឆ្ងាយពីតំបន់ដែលមានការប្រើប្រាស់ថ្នាំពុលកសិកម្មផ្សេងៗ។

រូបភាពទី១ ពុំគួរជីកស្រះមានដើមឈើធំៗព័ទ្ធជុំវិញ
(ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)

រូបភាពទី២ ពុំគួរជីកស្រះជិតតំបន់ប្រើប្រាស់ ថ្នាំពុលកសិកម្ម (ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)