logo

តាក់តែងមែក

តាក់តែងមែក

គោលការណ៍កាត់មែកបន្ទាប់ពីដាំបាន១០ខែឡើងទៅត្រូវអនុវត្តរូបមន្ត ១-­៣-៦­-១២​ មានន័យថាដើមមេ១ដើម កាត់ទុក៣មែក ហើយបន្តពីមែកទាំង៣ កាត់ទុក៦មែក ហើយបន្តពីហ្នឹង កាត់ទុក១២ មែកទៀត ។  ការតាក់តែងមែក និងការសម្អាតដើមចាប់ពីខែ(ឧសភា ដល់មិថុនា) ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសារធាតុចិញ្ចឹម កត្តាចង្រៃ សត្វល្អិត ជំងឺ ។

þ  របៀបតាក់តែងមែកស្វាយចន្ទីពេលឱ្យផល៖

·       ២ដងក្នុង១ឆ្នាំ មុនពេលចេញផ្កា (ខែតុលា) និងជាពិសេសក្រោយប្រមូលផល (ខែមេសា ឬឧសភា)

·       កាត់មែកដែលមានជំងឺ ឬសត្វបំផ្លាញ មែកដែលគ្រប់ពីលើគ្នា មែកខាងក្នុង ឬមែកក្រោមគេ មែកមិនសមស្របផ្សេងទៀតតាមទំរង់ដើម។

·       កាត់មែកដែលលូតលាស់ហួសពីការចង់បាន(ខ្ពស់ពេក ឬទាប់ពេក)

·       កាត់មែកគ្មានប្រយោជន៍ដែលដណ្តើមសារធាតុចិញ្ចឹម

·       មែកដែលកាត់ហើយត្រូវយកទៅកប់ ឬដុតចោល។

 

អត្ថប្រយោជន៍៖

·       ជួយកាត់បន្ថយវត្តមានសត្វល្អិតក្នុងចំការ

·       ងាយស្រួលគ្រប់គ្រងជំងឺ និងសត្វល្អិត

·       ជួយអោយមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ

·       ងាយស្រួលគ្រប់គ្រងសារធាតុចិញ្ចឹម

·       ជួយបង្កើនគុណភាពផ្កា និងផ្លែ