គោលការណ៍កាត់មែកបន្ទាប់ពីដាំបាន១០ខែឡើងទៅត្រូវអនុវត្តរូបមន្ត ១-៣-៦-១២ មានន័យថាដើមមេ១ដើម កាត់ទុក៣មែក ហើយបន្តពីមែកទាំង៣ កាត់ទុក៦មែក ហើយបន្តពីហ្នឹង កាត់ទុក១២ មែកទៀត ។ ការតាក់តែងមែក និងការសម្អាតដើមចាប់ពីខែ(ឧសភា ដល់មិថុនា) ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសារធាតុចិញ្ចឹម កត្តាចង្រៃ សត្វល្អិត ជំងឺ ។
þ របៀបតាក់តែងមែកស្វាយចន្ទីពេលឱ្យផល៖
· ២ដងក្នុង១ឆ្នាំ មុនពេលចេញផ្កា (ខែតុលា) និងជាពិសេសក្រោយប្រមូលផល (ខែមេសា ឬឧសភា)
· កាត់មែកដែលមានជំងឺ ឬសត្វបំផ្លាញ មែកដែលគ្រប់ពីលើគ្នា មែកខាងក្នុង ឬមែកក្រោមគេ មែកមិនសមស្របផ្សេងទៀតតាមទំរង់ដើម។
· កាត់មែកដែលលូតលាស់ហួសពីការចង់បាន(ខ្ពស់ពេក ឬទាប់ពេក)
· កាត់មែកគ្មានប្រយោជន៍ដែលដណ្តើមសារធាតុចិញ្ចឹម
· មែកដែលកាត់ហើយត្រូវយកទៅកប់ ឬដុតចោល។
អត្ថប្រយោជន៍៖
· ជួយកាត់បន្ថយវត្តមានសត្វល្អិតក្នុងចំការ
· ងាយស្រួលគ្រប់គ្រងជំងឺ និងសត្វល្អិត
· ជួយអោយមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ
· ងាយស្រួលគ្រប់គ្រងសារធាតុចិញ្ចឹម
· ជួយបង្កើនគុណភាពផ្កា និងផ្លែ