logo

ជំងឺត្រចៀកខៀវ

ជំងឺត្រចៀកខៀវ

 

ជំងឺត្រចៀកខៀវ 

·       ជំងឺនេះបង្កឡើងដោយវីរុស ដែលអាចកើតលើជ្រូកគ្រប់អាយុ ជាពិសេសបង្កលើមេជ្រូក និង ជ្រូកបា ហើយបង្កឱ្យមេជ្រូករលូតកូនចំពោះមេដើម និងជ្រូកបាបាត់បង់សមត្ថភាពបន្តពូជ ។

រោគសញ្ញា 

·       ត្រចៀកពណ៌ខៀវ (ខៀវនៅគុម្ពត្រចៀក)

·       ជ្រូកស៊ីចំណីតិចរយៈពេល ២-៣ ថ្ងៃ និងបន្ទាប់មកឈប់ស៊ីចំណីតែម្តង

·       ជ្រូកហៀរសំបោរ ពិបាកដកដង្ហើម ក្អកតិច (ចំពោះកូនជ្រូក)

·       មានស្នាមជាំក្រហមលើដងខ្លួន រាក ករណីធ្ងន់ធ្ងររាកឈាម

·       បើសិនយើងចាក់អង់ទីប៊ីយោទិក ជ្រូកស៊ីបាយតែដល់ពេលឈប់ចាក់វាឈប់ស៊ីចំណីដែរ

ការព្យាបាល និងការពារ

 

·       ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចប្រើអង់ទីប៊ីយោទិក ដូចជា ជួរហ្វេនីកុល ឬ អុកស៊ីតេត្រាស៊ីគ្លីន ដើម្បីប្រឆាំងនឹងការជ្រៀតចូលជំងឺផ្សេងទៀត ដូចជា សារទឹក មីកូប្ផាស្វា ស្ត្រីបតូកុកកូស...។

 

·       ដោយសារយើងមិនទាន់រកឃើញ ប្រភេទវីរុសដែលបង្កមានជំងឺត្រចៀកខៀវនេះ៖ នាយកដ្ឋាន ផលិតកម្ម និងបសុព្យាបាល មិនទាន់អនុញ្ញាតឱ្យនាំចូល ឬប្រើប្រាស់វ៉ាក់សាំងនេះនៅឡើយទេ។