· ជំងឺនេះបង្កឡើងដោយវីរុស ដែលអាចកើតលើជ្រូកគ្រប់អាយុ ជាពិសេសបង្កលើមេជ្រូក និង ជ្រូកបា ហើយបង្កឱ្យមេជ្រូករលូតកូនចំពោះមេដើម និងជ្រូកបាបាត់បង់សមត្ថភាពបន្តពូជ ។
· ត្រចៀកពណ៌ខៀវ (ខៀវនៅគុម្ពត្រចៀក)
· ជ្រូកស៊ីចំណីតិចរយៈពេល ២-៣ ថ្ងៃ និងបន្ទាប់មកឈប់ស៊ីចំណីតែម្តង
· ជ្រូកហៀរសំបោរ ពិបាកដកដង្ហើម ក្អកតិច (ចំពោះកូនជ្រូក)
· មានស្នាមជាំក្រហមលើដងខ្លួន រាក ករណីធ្ងន់ធ្ងររាកឈាម
· បើសិនយើងចាក់អង់ទីប៊ីយោទិក ជ្រូកស៊ីបាយតែដល់ពេលឈប់ចាក់វាឈប់ស៊ីចំណីដែរ
· ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចប្រើអង់ទីប៊ីយោទិក ដូចជា ជួរហ្វេនីកុល ឬ អុកស៊ីតេត្រាស៊ីគ្លីន ដើម្បីប្រឆាំងនឹងការជ្រៀតចូលជំងឺផ្សេងទៀត ដូចជា សារទឹក មីកូប្ផាស្វា ស្ត្រីបតូកុកកូស...។
· ដោយសារយើងមិនទាន់រកឃើញ ប្រភេទវីរុសដែលបង្កមានជំងឺត្រចៀកខៀវនេះ៖ នាយកដ្ឋាន ផលិតកម្ម និងបសុព្យាបាល មិនទាន់អនុញ្ញាតឱ្យនាំចូល ឬប្រើប្រាស់វ៉ាក់សាំងនេះនៅឡើយទេ។