ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន យើងពិបាកនឹងកំណត់ឲ្យបានច្បាស់ថា តើបន្លែដែលយើងទិញ និងបរិភោគជារៀងរាល់ថ្ងៃ មានសុវត្ថិភាពកម្រិតណា។ កត្តាចម្លងគីមី និងជីវសាស្ត្រ (ដូចជាមេរោគ) អាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយអាចកើតមានឡើងនៅដំណាក់កាលនៃការដាំដុះ ដឹកជញ្ជូន វេចខ្ចប់ និងចម្អិនជាដើម។ ហេតុនេះ វាមានសារៈសំខាន់ណាស់ដែលយើងម្នាក់ៗត្រូវយល់ដឹងអំពីផលប៉ះពាល់ វិធីជ្រើសរើសបន្លែដែលមានសុវត្ថិភាព និងវិធីកាត់បន្ថយហានិភ័យទាំងអស់នោះចំពោះសុខភាព។
សូមចូលរួមជាមួយពួកយើង ដើម្បីរៀនពីរបៀបការពារសុខភាពគ្រួសាររបស់អ្នក និងជំហានសាមញ្ញៗ ដែលអាចអនុវត្តបានភ្លាមៗនៅផ្ទះ។
🗓️កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥
⏰ ម៉ោង៖ ចាប់ពីវេលាម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីព្រឹក
🏡 ទីតាំង៖ ចូលរួមតាមប្រព័ន្ធ Zoom Webinar
‼️សូមចុះឈ្មោះចូលរួមជាមុនដោយឥតគិតថ្លៃ៖
https://forms.gle/ksB1QA4W7GhvXwLc7