ជម្ងឺបង្កដោយប៉ាក់តេរី កូលំណារីស (Columnaris)
ភ្នាក់ងារបង្ករោគ - ដោយបាក់តេរី
រូបភាព (៥) កូលំណារីស Columnaris បង្ករោគដល់ត្រី (ប្រភព៖ The Fish Site)
សារពាង្គកាយបង្កជំងឺ- Flexibacter Columnaris
ស្ថានភាពដែលបង្កជំងឺ - សីតុណ្ហភាពទឹកខ្ពស់ គុណភាពទឹកអន់ ត្រីច្រើនក្នុងស្រះ ប្រឈមនឹងស្ត្រេស ។ល។
រោគសញ្ញា - មានស្នាមអុជពណ៌ស ដែលមានគែមពណ៌ក្រហមក្រម៉ៅនឹងលេចឡើងនៅលើក្បាល ព្រុយ ព្រុយ និងដងខ្លួន ហើយបង្កជាដំបៅបន្តិចម្តងៗ។ ដំបៅនៅលើស្រកីនឹងកាន់តែធំឡើងដូចពងបែក។ សរសែឈាមនឹងហើម និងក្លាយជាដំបៅនៅលើខ្លួន។
វិធានការបង្ការ - ការចាក់វ៉ាក់សាំង កាត់បន្ថយសីតុណ្ហភាពទឹក ប្រើបាក់តេរីដែលប្រឆាំងដូចជា ស៊ីតូត្រូបាក់ធើ ហ្វ្រោនឌី
និង អារ៉ូមូណាស ហាយដ្រូហ្វីឡា
ការព្យាបាល-ត្រាំនៅក្នុងទឹកស៊ុលហ្វាត ៤០ មីលីក្រាមក្នុង១លីតទឹក រយៈពេល ២០ នាទី ឬ ១០ មីលីក្រាមក្នុង១លីតទឹក រយៈពេល ១ នាទី ត្រាំអាស៊ីតអូសូលីនិច (Oxolinic) ០១ មីលីក្រាមក្នុង១លីតទឹក រយៈពេល ២៤ ម៉ោង ការចាក់ថ្នាំស៊ុលផាមើរ៉ាស៊ីន (Sulphamerazine) និង អុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) កម្រិត ២២០ មីលីក្រាមក្នុងត្រី១គីឡូក្រាមក្នុង១ថ្ងៃ ក្នុងរយៈពេល ១០ ថ្ងៃ។