logo

ជំងឺដុំពកឫស

ជំងឺដុំពកឫស

ជំងឺដុំពកឫសបង្កឡើង​ដោយ​ពពួក ណេម៉ាតូដ (Meloidogyne spp) ដែល​វាយប្រហារ​លើ​ឫស​ស្រូវ

  • ជំងឺ​នេះ​កើត​មាន​នៅ​គ្រប់​តំបន់​ដាំដុះដំណាំ​ស្រូវ​លើ​ពិភពលោក
  • ការបង្កើតជាដុំដែលមានរាងជាទំពក់នៅលើឫសនៃរុក្ខជាតិដែលបង្ករមេរោគ
  • ប្រសិនបើការចម្លងមេរោគចាប់ផ្តើមភ្លាមៗបន្ទាប់ពីដាំដុះស្រូវ រោគសញ្ញានៃជំងឺធ្ងន់ធ្ងរនឹងត្រូវបានគេសង្កេតឃើញ

រោគសញ្ញា

  • ការបង្កើតដុំ ឬស្នាមប្រេះនៅលើឫសនៃដើមស្រូវដែលមានមេរោគ
  • រោគសញ្ញានៅលើដីអាចត្រូវបានគេសង្កេតឃើញដូចជា ស្លឹកលឿង ការលូតលាស់របស់រុក្ខជាតិមានសភាពក្រិន ការបែកគុម្ពមិនល្អ ការលេចចេញកួរមិនពេញលេញ។

រាងជាទំពក់នៅលើឫស (ប្រភព៖ IFAS)

ការបំផ្លាញរបស់ជំងឺដុំពកឫស (ប្រភព៖ TNAU Agritech portal)

វត្តនៃជំងឺ

  • ណេម៉ាតូដ ដែលចម្លងមេរោគនេះ អាចលូតលាស់ និងរីកដុះដាលនៅក្នុងដី និងក្នុងឫសស្រូវ បន្ទាប់មករីករាលដាលជំងឺពីរដូវចាស់ ទៅរដូវថ្មីបន្តរ តាមរយៈសំណល់របស់ឫស និងដី

ការអនុវត្តល្អសម្រាប់ការបង្ការ

  • ការអនុវត្តការបង្វិលដំណាំជាមួយដំណាំដូចជា ល្ង ផ្កាឈូករ័ត្ន ខ្នុរ និងសណ្ដែក ហើយប្រើប្រាស់ជីប៉ូតាស្យូម ផេះអង្កាម កាកសំណល់ស្ដៅ និងជីធម្មជាតិផ្សេងៗទៀត។

ការគ្រប់គ្រងគីមីសាស្រ្ត

  • ប្រើប្រាស់ថ្នាំ nematicides តាមណែនាំ
  • ការ​ត្រាំ​គ្រាប់ពូជ​ស្រូវ​ជាមួយ ​កាបូ​ស៊ុល​ហ្វាន ០.១% អាច​កាត់បន្ថយ​ការលូតលាស់ និង​ដំណើការ​របស់ ណេម៉ាតូដ
  • ការការពារដ៏មានប្រសិទ្ធភាពបំផុតគឺ ការបញ្ចូលថ្នាំចូលទៅក្នុងដីដោយប្រើសារធាតុ Metham ប៉ូតាស្យូម ឬ Metham sodium ឬ 1, 3 dichloropropene (1, 3-D 97)