logo

ជំងឺស្រពោនស្លឹក

ជំងឺស្រពោនស្លឹក

ជំងឺស្រពោនស្លឹកបង្ករឡើងដោយ បាក់តេរី (Xanthomonas oryzae pv. Oryzae).

  • ការឆ្លងអាចចាប់ផ្តើមនៅដំណាក់កាលកូនសំណាប និងកើតមានញឹកញាប់ជាងនៅដំណាក់កាលបែកគុម្ព
  • ស្លឹកស្ងួត ក្រៀម និងងាប់ លើកូនសំណាបដែលអាចមើលឃើញនៅក្នុងថ្នាលបណ្តុះ

រោគសញ្ញា

  • រោគ​សញ្ញា​ចាប់​ផ្តើម​នៅ​ចុង​ស្លឹក និងគែមស្លឹក។ វា​លេច​ចេញ​​ជា​ឆ្នូត​ពណ៌​លឿងដូចជាំទឹក ហើយ​ឈាន​ទៅ​រក​តួរ​ស្លឹក។ ក្នុងរយៈពេល 1-2 ថ្ងៃ ប្ដូរពីឆ្នូតពណ៌បៃតង ទៅជាពណ៌លឿង ឬពណ៌ចំបើង។

  • ស្នាមដំបៅពណ៌បៃតង-ខៀវ ឬពណ៌ទឹកក្រូចដែលមានគែមរលកអាចមើលឃើញកន្លែងដែលជាលិកាស្លឹកឆ្លងមេរោគ និងជាលិកាដែលមិនឆ្លង។

ប្រភព៖ Research Gate

 

វដ្តនៃជំងឺ

  • មេរោគវា​រស់​នៅ​ក្នុង​ចំបើង កាកសំណល់​រុក្ខជាតិ​នៅក្នុងស្រែ​ដែលត្រូវាបាន​រង​ការ​បំផ្លាញ ដើមស្មៅ​ស្រូវ​ និង​គ្រាប់​ រួច​បន្ត​ទៅ​រដូវ​បន្ទាប់។
  • ការអនុវត្តប្រព័ន្ធធារាសាស្រ្ត និងការបង្ហូរទឹក និងខ្យល់បក់ខ្លាំង ជំរុញឱ្យបាក់តេរីបង្កជំងឺរីករាលដាលពាសពេញតំបន់ និងឆ្លងចូលទៅក្នុងស្រែផ្សេងទៀត តាមរយៈរបួសលើផ្នែកនៃរុក្ខជាតិ។

ពូជដែលធន់ទ្រាំ

  • នៅអាស៊ីអាគ្នេយ៍មានពូជ PSB Rc82 ដែលធន់នឹងជំងឺស្រពោនស្លឹក
  • ពូជ Macassane នៅក្នុងប្រទេសម៉ូសំប៊ិក IR22 នៅក្នុងប្រទេសតង់ហ្សានី និង IR 55 គឺជាពូជដែលធន់ទ្រាំនឹង ជំងឺស្រពោនស្លឹក

ការអនុវត្តល្អសម្រាប់ការបង្ការ

  • សម្អាត​​វាលស្រែ​ដោយ​ការ​ភ្ជួរលប់​ស្មៅ រុក្ខជាតិ​ផ្សេងៗ ចំបើង ​កប់​ទៅ​ក្រោម​ដី។
  • ធ្វើការភ្ជួរាស់ហាលដី ចន្លោះ​រដូវដាំដុះ​ស្រូវ​ ដើម្បី​កាត់​បន្ថយ​មេរោគ​ដែល​នៅ​ក្នុង​សំណល់​រុក្ខជាតិ និង​ក្នុង​ដី

ការគ្រប់គ្រងគីមីសាស្រ្ត

  • ការតព្យាបាលគ្រាប់ពូជ - កាការព្យាបាលគ្រាប់ពូជជាមួយនឹងថ្នាំសម្លាប់ផ្សិតដែលបានណែនាំដូចជា ខូបភើ អុកស៊ីតក្លរ៉ាយ(ឬ) ខូបភើ ស៊ូលផាត
  • ត្រាំគ្រាប់ពូជក្នុង សេរេសាន (0.1%) រយៈពេល 8 ម៉ោង ហើយបន្ទាប់មកលាយគ្រាប់ពូជត្រាំជាមួយ ស្រ្តេបតូសាយឃ្លីន (3ក្រាម ក្នុងទឹកលីត្រ)
  • នៅក្នុងទីវាលបាញ់ថ្នាំ ស្រ្តេបតូម៉ាយស៊ីនស៊ុលហ្វាត+ តេត្រាស៊ីគ្លីន 300ក្រាម + ខូបភើ អុកស៊ីតក្លរ៉ាយ1.25គីឡូក្រាម/ហិតា