logo

ជំងឺប្លាស

ជំងឺប្លាស

ជំងឺប្លាស គឺបណ្តាលមកពី ផ្សិត (Magnaporthe oryzae)

  • ជំងឺប្លាសអាចកើតឡើងគ្រប់ពេលនៅដំណាក់កាលលូតលាស់របស់រុក្ខជាតិ
  • ជំងឺ​នេះ​មិន​ត្រឹម​តែ​បង្ករឡើងនៅលើ​​ស្លឹក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅលើគ្រាប់ និង​កួរ​ស្រូវ​ផង​ដែរ
  • នៅតំបន់ត្រូពិច និងតំបន់ប៉ូល ជំងឺនេះកើតមានលើស្រូវ ទាំងរដូវក្តៅ និងស្រូវរដូវវស្សា
  • ការប្រើប្រាស់ជីអាសូតច្រើនពេកក្នុងពេលតែមួយ អាចប្រឈមនឹងជំងឺនេះ

  • ការកើតឡើងនៃសំណើមខ្ពស់ក្នុងពេលយូថ្ងៃជាមួយនឹងខ្យល់នៅពេលយប់នឹងធ្វើឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ

រោគសញ្ញា

  • មានស្នាមអុចរៀងពងក្រពើ ជាមួយ​ពណ៌​ស្រាល​នៅ​កណ្តាល និង​ពណ៌​ត្នោត​ក្រហម​លេចឡើង​នៅ​លើ​ស្លឹក។ ស្នាមពណ៌​ត្នោត​ចាស់​អាច​រក​ឃើញ​នៅ​លើ​ថ្នាំង​រុក្ខជាតិ និង​ក​នៃ​កួរ។

ស្នាមអុចរៀងពងក្រពើ នៅលើស្លឹក និងថ្នាំង

ប្រភព៖ ScienceDirect.com

ស្នាមពណ៌ខ្មៅ នៅលើថ្នាំងកួរ

ប្រភព៖ Dept of Agriculture & Food

 

វដ្តនៃជំងឺ

  • នៅពេលដែលជំងឺត្រូវបានឆ្លង ចំណុចតូចៗដែលមានពណ៌ត្នោតលេចឡើងនៅលើពូជដែលធន់ទ្រាំ។ នៅក្នុងប្រភេទដែលងាយឆ្លង ស្នាមអុចបានឆ្លងទៅវិញទៅមក ហើយវាអាចឈានទៅដល់ងាប់ស្លឹក។
  • វាឆ្លងលើថ្នាំង និងកួរ ហើយថ្នាំងមានពណ៌ត្នោតខ្មៅ និងបែក
  • វាឆ្លងនៅលើផ្នែកកនៃកួរ ដោយមានស្នាមអុចពណ៌ត្នោតខ្មៅ និងបែក

ពូជដែលធន់ទ្រាំ

  • ពូជស្រូវ CAR 14 (IR 06L164) ធន់នឹងជំងឺប្លាស ហើយនៅក្នុងប្រទេសកម្ពុជា វាត្រូវបានចែកចាយអោយប្រើប្រាស់នៅក្នុងឆ្នាំ 2015 ជាពូជដែលផ្តល់ទិន្នផលខ្ពស់ផងដែរ

ការគ្រប់គ្រងគីមីសាស្រ្ត

  • ការព្យាបាលគ្រាប់ពូជ - ថ្នាំសម្លាប់ផ្សិត ២.០ ក្រាម /១គីឡូក្រាមនៃគ្រាប់ពូជ (ខាប់ធិន / ខាបេនដាហ្សីម / ធីរ៉ាម / ត្រាយស៊ីឃ្លីស៊ល់)
  • បាញ់ថ្នាំសម្លាប់មេរោគលាយបញ្ចូលគ្នា ដូចជា ផៃរ៉ូឃ្វាលេន ក្នុងទឹក 1ក្រាម/លីត្រ (ឬ) ត្រាយស៊ីឃ្លីស៊ល់ ក្នុងទឹក 1ក្រាម/លីត្រ ឬ អេឌិហ្វេនផូស ក្នុងទឹក 1ក្រាម/លីត្រ ឬ ខាបេនដាហ្សីម ក្នុងទឹក 1ក្រាម/លីត្រ