- ត្រូវជ្រើសរើសកូនត្រីដែលគ្មានជំងឺ និងរបួស និងកូនត្រីដែលមានសុខភាពល្អ។
- ជ្រើសរើសកូនត្រីដែលមានទំហំប៉ុនៗគ្នា។
- ទំហំនៃកូនត្រីដែលត្រូវដាក់ចិញ្ចឹមគួរតែមានទំហំចាប់ពី ៣-១០ សង់ទីម៉ែត្រ។
- ទំហំនៃកូនត្រីដែលដាក់ចិញ្ចឹមមានឥទ្ធិពលទៅលើផលចំនេញសេដ្ឋកិច្ច។ ប្រសិនបើទំហំកូនត្រីដែលដាក់ចិញ្ចឹមមានទំហំធំ អត្រារស់មានកម្រិតកាន់តែខ្ពស់ ហើយត្រីក៏ធំដែរនៅពេលដែលប្រមូលផល។
- ការចិញ្ចឹមត្រីទីឡាព្យាឈ្មោលតែមួយមុខ ដែលទំហំកូនត្រីប៉ុនៗគ្នា អាចបង្កើនអត្រាលូតលាស់បានលឿន។

រូបភាពទី ២ កូនត្រីដែលមានសុខភាពល្អ និងគុណភាពល្អ