logo

ជំងឺអូហ្សេស្តី

ជំងឺអូហ្សេស្តី

 

·       ជំងឺនេះបង្កឡើងដោយវីរុស ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនជ្រូកជាងជ្រូកធំ ។

រោគសញ្ញា 

·       កូនជ្រូកអាចងាប់ ១០០ ភាគរយ តែកើតឡើងចំពោះជ្រូកធំ អាចងាប់ប្រហែល ១-២ ក្បាល ។

·       កូនជ្រូកក្អួត រាក ញាក់ញ័រ កន្ត្រាក់ខ្លួន ធាក់ជើងខៃៗ

·       ជួនកាលជ្រូកប្រកាច់ ដោយសារមេរោគវាយលុកលើប្រព័ន្ធប្រសាទ

·       ហើម ឬគ្រាប់ភ្នែកលៀន រឹងថ្គាម

·       មេផើមរលូតកូន ដោយសារងាប់នៅក្នុងពោះ

ការព្យាបាល 

·       ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចចាក់អង់ទីប៊ីយោទិក ដូចជា អំពីស៊ីលីន អាម៉ុក- ស៊ីលីន... ដើម្បីប្រឆាំងនឹងជំងឺឆ្លៀតឱកាសផ្សេងទៀត។

ការការពារ 

·       ចាក់ថ្នាំការពារអោយបានទៀងទាត់ តាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំ ។

 

ឯកសារយោង

·       លោកបណ្ឌិត ជា ណេង ជំងឺជ្រូក ១៩៩៨។

·       គម្រោងចិញ្ចឹមសត្វកម្ពុជា សហគមន៍អឺរ៉ុប រោគសញ្ញាជំងឺជ្រូក ២០០៩។

·       Recommendation for Pig production in Philippines, Year 2009

·       គម្រោងចិញ្ចឹមសត្វកម្ពុជា សហគមន៍អឺរ៉ុប កូនជ្រូកច្រើន សុខភាពល្អ និងរឹងមាំ ២០០៨។

·       ការណែនាំពីជំងឺជ្រូករបស់ក្រុមហ៊ុនមេឌីវែត។

·       Manual of Pig Production in the Tropic, Year 1993

·       គេហទំព័រ https://elibrary.maff.gov.kh/books/5b0e5297465c6