* បុកស្មៅស្រស់ចំនួន ០,៥គីឡូក្រាមឱ្យម៉ត់រួចពូតយកទឹកស្មៅ និងច្រោះឱ្យបានស្អាត (ថ្លាល្អ) ជាមួយតម្រងក្រណាត់ស្អាតដែលមិនមានជាប់សារធាតុផ្សេងៗ (ឧទាហរណ៍៖ ជាតិប្រៃ សាប៊ូ.....)។
របៀបធ្វើ
- យកទឹកស្មៅដែលប្រោះបានទៅលាយជាមួយស្ករ ០,២ខាំ និងទឹកចំណុះ០,៥ លីត្រ បន្ទាប់មកច្រកចូលទៅក្នុងដបថ្មដែលស្អាត រួចបិទដបឱ្យជិតមិនឱ្យមានខ្យល់ចេញចូល។
- ការរក្សាទុក និងត្រួតពិនិត្យពីគុណភាពទឹកមេផ្អកស្មៅ ទឹកមេផ្អកស្មៅ ត្រូវរក្សាទុកកន្លែងត្រជាក់ល្មម (មិនក្តៅ មិនត្រជាក់) ក្នុងរយៈ ពេល៣ថ្ងៃ បន្ទាប់មកត្រូវយកដបមកពិនិត្យមើលគុណភាព និងវាស់កំហាប់ប៉េហាស់ (Ph)មេផ្អកស្មៅ ដែលកំហាប់ល្អស្ថិតក្នុងចន្លោះពី ៣ ទៅ ៤.៥ ។
របៀបលាយមេផ្អកស្មៅសម្រាប់ធ្វើផ្អកស្មៅ
- យើងមិនអាចយកទឹកមេផ្អកស្មៅមកប្រើដោយផ្ទាល់ទេ ទឹកមេផ្អកស្មៅ១ដប (បរិមាណលាយខាងលើ) ត្រូវយកទៅ លាយទឹកបន្ថែមចំណុះ ១០លីត្រ ជាមុនសិនទើបអាចលាយធ្វើជាផ្អកស្មៅបាន។
ដំណើរការនៃការធ្វើផ្អកស្មៅ
- ច្រូតស្មៅស្រស់រួចដាក់ហាលឱ្យស្រពាប់ រួចហាន់ ឬកាប់ចិញ្ច្រាំឱ្យល្អិតតូចៗ
- ព្រួស ឬបាញ់ទឹកមេផ្អកស្មៅដែលលាយទឹករួចឱ្យសព្វល្អក្នុងបរិមាណ ០,៥ លីត្រ ក្នុងស្មៅ ២០ គីឡូក្រាម
- ច្រកស្មៅចូលក្នុងថង់ប្លាស្ទីក ឬធុងមានថង់ប្លាស្ទិកខាងក្នុងបន្តិចម្តងៗ ដោយបង្ហាប់ឱ្យណែន រួចចងមាត់ថង់ប្លាស្ទីកដោយមិនឱ្យមានខ្យល់ខាងក្នុង។
- បើអាច បឺតខ្យល់ចេញពីថង់ រួចចងកុំឱ្យខ្យល់ចូល ហើយរក្សាទុកយ៉ាងតិចចំនួន ៣អាទិត្យ ទើបអាចយកទៅផ្តល់ឱ្យគោក្របីស៊ី។
សម្គាល់៖
· ផ្អកស្មៅដែលល្អមានពណ៌លឿងចាស់ និងមានក្លិនឈួល។
· ប្រសិនបើផ្អកស្មៅ មានពណ៌ក្រម៉ៅ ប្រផេះ ឬដុះផ្សិត មិនត្រូវផ្តល់ឱ្យគោក្របីស៊ីទេ ។