logo

ប្រភេទចំណីផ្តល់ថាមពល

ប្រភេទចំណីផ្តល់ថាមពល

·       ចំណីផ្តល់ថាមពលមានប្រភពចេញពីគ្រាប់ធញ្ញជាតិ ស្មៅ រុក្ខជាតិ ស្ករ ទឹកត្នោត ។ ល ។ ដែលជាសមាសធាតុចាំបាច់ក្នុងចំណីសត្វ ហើយវាជាកត្តាមួយសំខាន់បំផុតក្នុងរបបអាហារ ដែលមានតួនាទីធ្វើឱ្យសត្វមានកម្លាំងខ្លាំងក្លា បង្កើនកំដៅក្នុងខ្លួន សត្វប្រឆាំងនឹងជំងឺផ្សេងៗ សម្រាប់ការធំធាត់ ការបន្តពូជ និងការផលិតទឹកដោះ ។

·       ចំណីអាហារខ្វះថាមពលបណ្តាលឱ្យសត្វពុំចង់ស៊ីចំណី ធ្វើឱ្យវាទទួលនូវប្រូតេអុីន និងសារធាតុរ៉ែមិនបានគ្រប់គ្រាន់ផងដែរ ។

·       ការធ្វើឱ្យខ្វះជាតិរ៉ែ គឺជាហេតុបង្អាក់ការលូតលាស់ របស់អតិសុខុមប្រាណ ដែលធ្វើឱ្យការរំលាយស្មៅ និងចំបើងក្នុងពោះវៀនធំមិនបានល្អ ។