- ដាក់បន្ទះឫស្សី បន្ទះក្តារ បង្គោលឈើ កំប៉ុង... ឱ្យអណ្តែតលើផ្ទៃទឹកស្រះ នៅក្នុងរយៈពេល២-៣ថ្ងៃម្តងត្រូវប្រមូលវត្ថុទាំងនោះចេញ ហើយហាលថ្ងៃឱ្យស្ងួត ដើម្បីសម្លាប់ពពួកសត្វចម្លងមេរោគដែលតោងជាប់វត្ថុទាំងនោះ រួចដាក់ចូលទឹកវិញ។
- ធ្វើដូចនេះ រហូតដល់ពិនិត្យឃើញថាអស់ប៉ារ៉ាសិតពីក្នុងស្រះត្រី។
- អាចប្រើប៉ូតាស្យូមពែរម៉ង់កាណាត (KMnO4) ចំនួនពី០២-០៤មីល្លីក្រាមក្នុងមួយលីត្រទឹក (ទឹកស្រះ) ដាក់ចំនួនពីរដងក្នុងមួយសប្តាហ៍
- ឬដាក់អំបិលចំនួន ២៥ មីល្លីក្រាមក្នុងមួយលីត្រ ពី២ទៅ៣ដងក្នុងមួយខែ។
- ចាប់ត្រីទាំងអស់ដែលមាននៅក្នុងស្រះ ដាក់ចូលទៅក្នុងល្បាយទឹកអំបិលដែលមានកំហាប់២,៥ភាគពាន់ (ក្នុង១លីត្រទឹកត្រូវដាក់អំបិលចំនួន២៥ក្រាម) ឬក៍ប្រើ ទង់ដែងស៊ុលហ្វាត (CuSO4) ចំនួន០, ៥មីល្លីក្រាមក្នុងមួយលីត្រទឹក រយៈពេលពី១ទៅ២នាទី។