logo

ដង់ស៊ីតេដាក់ត្រីចិញ្ចឹម

ដង់ស៊ីតេដាក់ត្រីចិញ្ចឹម

 

  • ចំនួនកូនត្រីដាក់ចិញ្ចឹមគឺអាស្រ័យលើពីរចំណុចធំៗ÷

សមត្ថភាពផ្ទុករបស់ស្រះ

ទំហំត្រីដែលយើងរំពឹងទុកនៅពេលប្រមូលផល

·       សមត្ថភាពផ្ទុករបស់ស្រះ គឺជាចំណុចដែលត្រីមានការលូតលាស់យឺត ឬមិនលូតលាស់ ហើយគឺជាចំណុះដែលស្រះអាចដាក់ត្រីចិញ្ចឹមបាន (ឯកសារបច្ចេកទេសគម្រោង CAST)

·       ឧទាហរណ៍៖ ដាក់ចិញ្ចឹមត្រីប្រាក្នុងស្រះដែលមានផ្ទៃក្រឡា ១៤០០ម៉ែត្រគូប សមត្ថភាពផ្ទុករបស់ស្រះគឺ ៣៥០០គីឡូក្រាម ឬ ២,៥គីឡូក្រាមក្នុងម៉ែត្រគូប

·       ទំហំត្រីដែលយើងរំពឹងទុកនៅពេលប្រមូលផល ០.៧គីឡូក្រាម/ក្បាល

 

·       កំណត់អត្រាបាត់បង់ ១០% ស្មើនឹងកូនត្រី ៥០០ក្បាល ដូច្នេះដើម្បីប៉ះប៉ូវនូវអត្រាបាត់បង់ចំនួនកូនត្រីដែលត្រូវដាក់ចិញ្ចឹមសរុបមានចំនួន ៥៥០០ក្បាល 

·       កសិករអាចបង្កើនសមត្ថភាពផ្ទុករបស់ស្រះលើសពី២,៥គីឡូក្រាមក្នុងម៉ែត្រការ៉េ ដល់ទៅ ៣ ឬ ៣,៥ គីឡូក្រាមក្នុងម៉ែត្រការ៉េ ដោយផ្លាស់ប្តូរវិធានការគ្រប់គ្រងលើចំណី គុណភាពទឹក និងពូជត្រី ល្អជាងវគ្គមុន÷

ចំណី៖ ធានាថាគុណភាព និងបរិមាណចំណី ត្រូវបានផ្តល់គ្រប់គ្រាន់

គុណភាពទឹក៖ ធ្វើឱ្យប្រសើឡើងនូវគុណភាពទឹក តាមរយៈការផ្លាស់ប្តូរទឹកជាប្រចាំ

ពូជត្រី៖ ផ្លាស់ប្តូរកូនត្រីពូជដែលធន់នឹងជម្ងឺ និងធន់នឹងគុណភាពទឹកអន់