logo

ការលូតលាស់

ការលូតលាស់

- ត្រីប្រាមានការលូតលាស់លឿនគួរសម។

- ពេលនៅតូចត្រីលូតលាស់លឿនលើប្រវែងដងខ្លួន។

- កូនត្រីថែបំប៉នក្នុងស្រះរយៈពេល ២ខែ អាចមានប្រវែងពី ១០ ទៅ ១២សង់ទីម៉ែត្រ និងទម្ងន់ចន្លោះពី ១៤ ទៅ ១៥ក្រាម។

- នៅពេលត្រីមានទម្ងន់ចាប់ពី ២.៥គីឡូក្រាមឡើងទៅ ការកើនឡើងនៃទម្ងន់លឿនជាងការលូតលាស់ប្រវែងដងខ្លួន។

- ត្រីប្រាចិញ្ចឹមក្នុងស្រះ ០១ឆ្នាំ មានទម្ងន់ចន្លោះពី ១-១.៥គីឡូក្រាម/ក្បាល (ឆ្នាំដំបូង) ប៉ុន្តែឆ្នាំបន្ទាប់ត្រីកើនទម្ងន់លឿនអាចកើនដល់ ៥-៦គីឡូក្រាម/ឆ្នាំ អាស្រ័យលើមជ្ឈដ្ឋានទឹកដែលវារស់នៅ និងគុណភាពចំណីដែលមានកម្រិតប្រូតេអុីនខ្ពស់ ឬទាប (Nguyễn Văn Kiểm, 2004)