- ជាទូទៅចំណីផ្សំគួររៀបចំឡើងឲ្យមានសារជាតិអាហារប្រូតេអុីនខ្ពស់ ដើម្បីផ្តល់ចំណីឲ្យត្រីស៊ីមានសុខភាពល្អ និងត្រីឆាប់លូតលាស់បានរហ័ស
- ចំណីផ្សំរៀបចំសម្រាប់ផ្តល់ឲ្យត្រីស៊ីបន្ថែមពីលើចំណីធម្មជាតិដែល មានស្រាប់ក្នុងស្រះ ដោយប្រើប្រាស់ធាតុផ្សំដែលមានស្រាប់ដូចជា កន្ទក់ ចុងអង្ករ សណ្តែកសៀង កាកសំណល់ត្រីហាល ឬម្សៅត្រី ឬ ចំណីគ្រាប់លាយផ្សំបញ្ចូលគ្នា រួចចំអិនតាមរូបមន្តដូចខាងក្រោម៖
(ប្រភព: ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ)
· រូបមន្តចំណីផ្សំ
- ត្រីហាល ឬចំណីគ្រាប់ ២០% + កន្ទក់ ៦០% + ចុងអង្ករ១០% + សណ្តែកសៀង ១០% រូបមន្តផ្សំចំណីនេះអាចផ្លាស់ប្តូរចំនួនភាគរយនៃសមាសធាតុផ្សំណាមួយក៏បាន អាស្រ័យទៅតាមលទ្ធភាពរបស់កសិករម្នាក់ៗដូចក្នុងតារាង ។
- ប៉ុន្តែគួររក្សាសមាសធាតុផ្សំចំណីនេះឲ្យនៅដដែលជាការល្អ ព្រោះជាសមាសធាតុផ្សំចំណីដែលមានសារជាតិប្រូតេអុីនច្រើន។
- ជាទូទៅសារជាតិប្រូតេអុីនខ្ពស់ មាននៅក្នុងសារធាតុផ្សំចំណីម្សៅត្រី និងសណ្តែកសៀង។
- ដូចនេះដើម្បីបង្កើនសារជាតិអាហារប្រូតេអុីនខ្ពស់ គួរបង្កើនបរិមាណចំណី ម្សៅត្រី ឬសណ្តែកសៀង។
- កសិករគួរបង្កើនបរិមាណចំណីសណ្តែកសៀងជាការល្អ ព្រោះវាមានតម្លៃថោកជាងម្សៅត្រី។
តារាង៖ សមាសធាតុ និងបរិមាណចំណីដែលត្រូវផ្សំបញ្ចូលគ្នា
· ចំណីផ្សំដោយចំអិនជាប្រភេទចំណីស្អិត ដូចនេះគួររៀបចំចំណីស្អិតនេះពូតជាដុំដាក់ក្នុងកញ្ច្រែងចងព្យួរឲ្យត្រីស៊ី ដើម្បីងាយស្រួលពិនិត្យមើលសកម្មភាពត្រីស៊ីចំណីផង និងដើម្បីត្រួតពិនិត្យមើលបរិមាណចំណីដែលបានដាក់ឲ្យត្រីស៊ីផង។
· ក្នុងករណីត្រីស៊ីចំណីអស់ គួរបន្ថែមបរិមាណចំណីឲ្យបានច្រើននៅពេលក្រោយ។
· ចំណីផ្សំគួររៀបចំចំអិនឲ្យត្រីស៊ីមួយពេល ឬមួយថ្ងៃឲ្យអស់ជៀសវាងទុកចំណីផ្សំឲ្យត្រីស៊ីនៅពេលក្រោយទៀត ព្រោះចំណីទុកយូរនឹងងាយខូចគុណភាព។