logo

ការដាក់កូនត្រីចិញ្ចឹម

ការដាក់កូនត្រីចិញ្ចឹម

ការដាក់កូនត្រីចិញ្ចឹម ត្រូវយកចិត្តទុកដាក់បច្ចេកទេសដូចខាងក្រោម៖

  • នៅពេលកូនត្រីដឹកជញ្ជូនមកដល់ស្រះត្រូវត្រាំថង់កូនត្រីក្នុងទឹកស្រះនោះរយៈពេលពី ១៥ទៅ២០នាទី ដើម្បីធ្វើឲ្យសីតុណ្ហភាពទឹកក្នុងថង់ និងទឹកក្នុងស្រះត្រី មានលំនឹងសីតុណ្ហភាព ដូចគ្នាបន្តិចម្តងៗ ទើបអាចចាប់ផ្តើមលែងកូនត្រីចេញពីថង់ដោយសន្សឹមៗ។
  • បន្ទាប់មកស្រាយមាត់ថង់ រួចបាចទឹកស្រះបញ្ចូលក្នុងថង់
  • ចៀសវាងការចាក់លែងកូនត្រីចេញពីថង់ ឬចេញពីធុងចូលក្នុងស្រះភ្លាមៗតែម្តង ដែលធ្វើឲ្យកូនត្រីងាយនឹងងាប់បាន ក្រោយពេលលែងចូលស្រះហើយ។
  • កូនត្រីដាក់ចិញ្ចឹមក្នុងស្រះគួរមានទំហំ ៥ សង់ទីម៉ែត្រ ដើម្បីឲ្យកូនត្រីមានអត្រារស់ច្រើនក្រោយពេលដាក់កូនត្រីចិញ្ចឹមក្នុងស្រះ។
  • ត្រូវចៀសវាងដាក់កូនត្រីចិញ្ចឹមមានទំហំតូចដែលធ្វើឲ្យការចិញ្ចឹមត្រីក្នុងស្រះមិនទទួលបានផលល្អ ព្រោះអាចមានត្រីចង្រៃចាប់ស៊ីបានយ៉ាងងាយ។
  • ការចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារ កសិករអាចដាក់កូនត្រីបានតែចំនួនពី ៣ ទៅ៥ក្បាល ក្នុង១ម៉ែត្រការ៉េនៃផ្ទៃស្រះទាំងអស់។
  • ដើម្បីឲ្យការចិញ្ចឹមត្រីក្នុងស្រះទទួលបានផលល្អ និងបរិមាណច្រើន គួរចិញ្ចឹមត្រីក្នុងស្រះភ្ជាប់ទៅនឹងវាលស្រែ និងចាំបាច់ត្រូវផ្តល់ចំណីបន្ថែម។
  • កូនត្រីដាក់ចិញ្ចឹមត្រូវមានសុខភាពល្អ គ្មានជំងឺ និងគ្មានមេរោគឆ្លង។
  • ដូចនេះគួរទិញកូនត្រីពីប្រភពដែលយើងត្រូវដឹងច្បាស់លាស់ថា គ្មានមេរោគ និង ជំងឺឆ្លងផ្សេងៗ។
  • ម្យ៉ាងទៀតនៅលើដងខ្លួនត្រី កុំឲ្យមានស្នាមរបួស ឬដំបៅដងខ្លួនត្រង់ មានពណ៌សម្បុរភ្លឺថ្លា និងមានសកម្មភាពហែលរហ័សរហួន។
  • ដើម្បីឲ្យកូនត្រីមានអត្រារស់ច្រើន ក្រោយពេលដាក់កូនត្រីចិញ្ចឹម ត្រូវរៀបចំស្រះឲ្យមានគុណភាពទឹកល្អ មានពណ៌បៃតងខ្ចី និងគ្មានជាតិពុល។
  • ម្យ៉ាងទៀត គួរចៀសវាងលែងកូនត្រីនៅពេលមេឃជិតភ្លៀង កំពុងភ្លៀង ក្រោយពេលភ្លៀង ឬលែងនៅពេលយប់ ព្រោះវាគ្មានពន្លឺថ្ងៃ ធ្វើឲ្យទឹកស្រះងាយខ្វះខ្យល់អុកស៊ីសែន បង្កើនជាតិពុលក្នុងស្រះ និងងាយធ្វើឲ្យកូនត្រីងាប់បាន។

ប្រភេទកូនត្រីកាបដាក់ចិញ្ចឹមក្នុងស្រះជាលក្ខណៈគ្រួសារគួរអនុវត្តដូចក្នុងតារាងខាងក្រោម៖

តារាង៖ បរិមាណកូនត្រីកាបដែលត្រូវដាក់ចិញ្ចឹមតាមប្រភេទត្រីនីមួយ ៗ (គិតជាភាគរយ)