logo

សេចក្តីផ្តើម

សេចក្តីផ្តើម

ការបែងចែកប្រភេទ-ការចិញ្ចឹមត្រីកាប

• ត្រីកាបជាប្រភេទត្រីក្រៅស្រុករស់នៅក្នុងតំបន់ទឹកសាប ងាយស្រួលចិញ្ចឹម ព្រោះវាអាចរស់នៅក្នុងមជ្ឈដ្ឋានទឹក ដែលមានកម្រិតអុកស៊ីសែនរលាយទាប កម្រិតជាតិជូរ pH= ៥,៥-៨,៥ និងអាចរស់នៅក្នុងសីតុណ្ហភាពពី២០ ទៅ៣០អង្សាសេ។

•ចូលចិត្តរស់នៅក្នុងស្រទាប់ទឹកបាត (ស្រទាប់ទឹកខាងក្រោម)។ ក្រោយរយៈ ពេលចិញ្ចឹម ១ឆ្នាំ ត្រីកាបសាមញ្ញ អាចមានទម្ងន់ពី ០.៥ ទៅ ១គីឡូក្រាម និង អាចបន្តពូជក្នុងស្រះបាននៅពេលវាមានអាយុចាប់ពី ១០ទៅ១៦ខែ ឡើងទៅ បើមាន ការគ្រប់គ្រងបានល្អ។

•ត្រីកាបជាប្រភេទត្រីធន់នឹងជំងឺ និងអាចចិញ្ចឹមក្នុងស្រះក៏បាន ចិញ្ចឹមក្នុងស្រែក៏បាន។

• ពេលនៅតូចវាស៊ីសត្វល្អិតតូចៗច្រើនប្រភេទដូចជា ពពួកសត្វល្អិត ប្លង់តុង កណ្តៀរ កូនជន្លេន ជាដើម ។

•ពេលធំវាចូលចិត្តស៊ីចំណីច្រើនប្រភេទដូចជា សត្វល្អិតប្លង់តុង កណ្តៀរ ជន្លេន កូនខ្យង កូនខ្មៅ កូនក្តាម។

ប្រភពឯកសារ

·       https://elibrary.maff.gov.kh/aboutus

  • ឯកសារស្រាវជ្រាវគំរូបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាលក្ខណ:គ្រួសារ លេខកូដ (BookID) : 135-004 រដ្ឋបាលជលផល ឆ្នាំបោះពុម្ព (Issue) : 01-Jul-2011
  • ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារលេខកូដ (BookID) : 142  អង្គការឃែរ  ឆ្នាំបោះពុម្ព (Issue) : 01-Jan-2000
  • បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះលេខកូដ (BookID) : 142 គម្រោងបង្កើនបច្ចេកវិទ្យាបង្កើនផលិតភាពជុំវិញបឹងទន្លេសាទឆ្នាំបោះពុម្ព (Issue) : 01-Jan-2000
  • ការស្រាវជ្រាវដំណាំចិញ្ចឹមត្រី លេខកូដ (BookID) : 142 លោក ភិន វណ្ណារ៉ូ ឆ្នាំបោះពុម្ព (Issue) : 01-Jan-2000