logo

ការគ្រប់គ្រងជីជាតិដី

ការគ្រប់គ្រងជីជាតិដី

ដើម្បីកាត់បន្ថយការហូរច្រោះដីដោយសារទឹក និងបង្កើនផលដំណាំកសិករត្រូវ៖

- ដាំដំឡូងមានចន្លោះជីតគ្នា។ ប្រើជីធម្មជាតិ ដាំប្រភេទស្មៅ ចំនួនលើងរងបត់បែន ឬដើមឈើប្រភេទស្មៅ។

- ភ្ជួរជាគំនូសបត់បែន និងលើកជារងប្រើប្រាស់គម្របដី និងដាំដំណាំឆ្លាស់ជាមួយស្រូវចម្ការ និងពោត បន្ទាប់មកសណ្តែកដី សណ្តែកអង្គុយ ឬសណ្តែកបាយ ពពួកសណ្តែកអាចស្រូបយកអាសូត ពីបរិយាកាសហើយដំឡូងមីក៏ទទួលយកផលពីសណ្តែកនេដែរ។

- ប្រើចំប់ង ឬស្លឹករុក្ខជាតិគ្រប់លើរងដំឡូងមីបន្ទាប់ពីដាំ រក្សាសំណើមដី ការពារការហូរច្រោះការពារកុំអោយស្មៅដុះ និងផ្តល់ជីជាតិទៅអោយដីផងដែរ។

- ផ្លាស់ប្តូរដីមកដាំដំណាំផ្សេងៗដូចជា ល្ពៅ ផ្ទី ពោត សណ្តែកដី ឬទុកដីទំនេរ ដើម្បីរក្សាជីជាតិដីនិងបង្កើនូវទិន្នផលដំឡូងមី។

- ដាំពពួកដំណាំសណ្តែកបាយ សណ្តែកដី សណ្តែកអង្គុយ ឬពោត ចន្លោះដំឡូងមី ដើម្បីជួយបង្កើនជីជាតិដីនិងកាត់បន្ថយស្មៅ។