logo

ការការពារជំងឺដោយការចាក់ថ្នាំការពារ

ការការពារជំងឺដោយការចាក់ថ្នាំការពារ

·       កុំប្រើថ្នាំការពារ ឬវ៉ាក់សាំង ដែលហួសថ្ងៃផុតកំណត់ ត្រួតពិនិត្យមើលពណ៌របស់ថ្នាំ ការពារ និងអានការណែនាំប្រើប្រាស់ឱ្យបានច្បាស់លាស់ ចៀសវាងការប្រើលើសកំរិត ឬចាក់បញ្ចូលថ្នាំខុសទីតាំង ដែលអាចធ្វើឱ្យជ្រូកអាប់សែនៅកន្លែងចាក់ ។

·       ត្រូវថែរក្សាថ្នាំការពារទុកក្នុងទូទឹកកក នៅសីតុណ្ហភាព ២-៨ អង្សាសេ ក្នុងករណីមិន ទាន់បើកប្រើ តែបើលាយហើយ គួរប្រើឱ្យអស់ក្នុងរយៈពេល ២-៣ ម៉ោង ក្រោយលាយ ហើយត្រូវថែរក្សាទុកក្នុងធុងទឹកកកជាប្រចាំ។ តែបើវ៉ាក់សាំងងាប់ (វ៉ាក់សាំងមាន លាយជាតិប្រេង) អាចទុកបានរយៈពេល ១ អាទិត្យ ។

·       ត្រូវសំលាប់មេរោគលើសឺរ៉ាំង និងមូល ដោយស្ងោរ ឬត្រាំទឹកពុះ ។ មិនត្រូវប្រើអាល់កុល ឬសារធាតុគីមីផ្សេងទៀតទេ ព្រោះវាអាចធ្វើឱ្យខូចប្រសិទ្ធភាពរបស់វ៉ាក់សាំង។ សឺរ៉ាំង និងមូលប្រើរួច គួរតែបោះចោលក្នុងធុងសំរាម ឬកប់ចោលអោយជ្រៅ ។

·       សំបក ឬសំណល់ ក្រោយពេលប្រើត្រូវកប់ចោលឱ្យបានត្រឹមត្រូវ ចៀសវាងការចំលង ជំងឺ ។

·       ត្រូវចាក់លើសត្វដែលមានសុខភាពល្អ តាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំ។ ជ្រូកធំ ត្រូវការបង្ខាំងដោយប្រើប្រដាប់ទាក់មាត់ ដើម្បីកុំអោយវាកញ្ជ្រោល ។