logo

ការត្រួតពិនិត្យ និងកត់ត្រាផលិតផល

ការត្រួតពិនិត្យ និងកត់ត្រាផលិតផល

ការថែរក្សាការកត់ត្រា

·       អ្នកចិញ្ចឹមត្រូវការថែរក្សា ការកត់ត្រាផលិតផលរបស់គាត់ ដើម្បីតាមដានការរីកលូតលាស់ របស់ជ្រូក (ការផ្លាស់ប្តូរចំណី) ការបន្តពូជរបស់ជ្រូកមេ (ចំនួនកូនជ្រូកក្នុងមួយសំបុកក្នុងមួយឆ្នាំ) ចាក់ថ្នាំការពារ និងព្យាបាលទាន់ពេល គិតពីប្រាក់ចំណេញ ។ល។

·       ការកំណត់អត្តសញ្ញាណរបស់ជ្រូកបា និងជ្រូកមេបង្កាត់ពូជនីមួយៗ គឺមានសារៈសំខាន់ណាស់ តាមរយៈការកាត់ស្លឹកត្រចៀក ការសាក់លើត្រចៀក ឬតាមរយៈការចោះស្លឹកត្រចៀក ។

·       ការកត់ត្រានៅក្នុងកសិដ្ឋាន ត្រូវបានគេរក្សាទុកនៅជាប់នឹងទ្រុង ដូច្នេះព័ត៌មានដែលទាក់ទង គឺគេអាចដឹងបាននៅពេលគេត្រួតពិនិត្យមើលជ្រូក។

·        ជាការសំខាន់នោះ គឺកាតផលិតភាពរបស់ មេជ្រូក ដើម្បីពិនិត្យមើលថាមេជ្រូកនីមួយៗ សំរេចបានផលគួរជាទីពេញចិត្ត ។

·       តារាងសកម្មភាពប្រចាំអាទិត្យ គួរតែថែរក្សាទុកផងដែរ ត្រួតពិនិត្យមើលគ្រប់ដំណាក់កាលនៃ ផលិតកម្មទាំងអស់ ។

 

·       វាមាន ៥ លំដាប់សំខាន់ៗ សំរាប់អត្រាការលូតលាស់បានល្អ។ គួរត្រួតពិនិត្យទំងន់នូវគ្រប់ ដំណាក់កាលទាំងនេះ ។ បើសិនជ្រូករបស់អ្នកលូតលាស់តាមដំណាក់កាលខាងក្រោមនេះ ជាការល្អ បំផុត :