logo

ការចាប់ និងដឹកកូនជ្រូក

ការចាប់ និងដឹកកូនជ្រូក

·       ពីរអាទិត្យក្រោយពេលផ្តាច់ដោះ កូនជ្រូកអាចត្រូវបានគេលក់ ឬផ្លាស់ទៅទីកន្លែងផ្សេង។

·       នៅពេលបំបែកកូនជ្រូកទៅកន្លែងដទៃទៀត ត្រូវសំអាត និងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងទ្រុងថ្មី ជាមុនសិន មុនពេលដាក់កូនជ្រូកហើយសំភារៈ (ស្នូកទឹកនិងស្នូកចំណី) និងត្រូវផ្តល់ចំណីគ្រប់គ្រាន់ ។

·       នៅពេលលក់ និងបំបែកកូនជ្រូក ត្រូវការប្រុងប្រយ័ត្នដូចខាងក្រោម:

សំរាប់កូនជ្រូកតូចៗ ចាប់ជើងក្រោយ និងដៃម្ខាងទៀតកាន់វា

អាចត្រូវការមនុស្សពីរនាក់ដើម្បីចាប់ជ្រូកជំទង់ដូចជាបង្ខំជ្រូកដាក់ជុច ឬដាក់លើឡាន ។

ជ្រូកអាចខាំគ្នាក្នុងកំឡុងពេលនៃការដឹកជញ្ជូន ដូច្នេះអាចដាក់ពួកវានៅក្នុងជុច បើសិន ចាំបាច់។

ក្នុងកំឡុងពេលដឹកជញ្ជូននោះដែរ ជ្រូកត្រូវបានគេការពារទប់ទល់ទៅនឹងការ រលាក់ ប៉ះទង្គិច និងកំដៅខ្លាំងពីព្រះអាទិត្យ ។

នៅពេលដែលឡានដឹកជ្រូកឈប់សំរាកនៅកន្លែងម្លប់ ត្រូវបាចទឹកឱ្យជ្រូក ដើម្បីកាត់បន្ថយ កំដៅ ។ ពេលមកដល់ ត្រូវទុកឱ្យជ្រូកសំរាកប្រហែល ៣០ នាទីសិន ហើយបន្ទាប់មកទើបដាក់ទឹកនិងចំណីឱ្យវាស៊ី ។