logo

របបអាហារសំរាប់កូនជ្រូកដែលបានផ្តាច់ដោះ

របបអាហារសំរាប់កូនជ្រូកដែលបានផ្តាច់ដោះ

·       របបអាហារសំរាប់កូនជ្រូកដែលបានផ្តាច់ដោះ អាចមានដូចខាងក្រោម :

ចាប់ផ្តើមការផ្តល់ចំណីលើកទី ១ (កូនជ្រូកអាយុ ៤ អាទិត្យ) ២០០-២៥០ ក្រាម សំរាប់កូនជ្រូក ១ក្បាល ក្នុង ១ ថ្ងៃ ។

បង្កើនរបបអាហារ ១០០ ក្រាម សំរាប់ជ្រូកមួយក្បាលក្នុងមួយថ្ងៃនៅអាទិត្យនីមួយៗ បន្តបន្ទាប់ ។

នៅអាយុ ៨ អាទិត្យ (មួយខែក្រោយ) កូនជ្រូកត្រូវបានគេផ្តល់ចំណី ៦០០-៧០០ ក្រាម សំរាប់កូនជ្រូកមួយក្បាលក្នុងមួយថ្ងៃ (ប្រើចំណី ៣ ដង ច្រើនការចាប់ផ្តើមផ្តល់នៅលើកទី ១) ។

កូនជ្រូកតូចៗលូតលាស់លឿនណាស់ ហើយក្នុងលក្ខខណ្ឌគ្រប់គ្រងបានល្អ ការលូតលាស់របស់  កូនជ្រូកដែលមានអាយុ ៨ អាទិត្យ ភាគច្រើនបានកើនឡើង ៣ ដង។

ចាប់ពីអាយុ ៤ អាទិត្យកូនជ្រូកមានទំងន់ ៧-៨ គ.ក ចំពោះអាយុ ១២ អាទិត្យ មានទំងន់ ១៥-២០ គ.ក (ទំងន់កូនជ្រូក ទាំងនេះ សំរាប់ជ្រូកដែលមានការថែទាំបានល្អ ផ្តល់ចំណីបានគ្រប់គ្រាន់ ឬពូជជ្រូកដែលចិញ្ចឹម តាមបែបឧស្សាហកម្ម) ។

ទ្រុងកូនជ្រូកផ្តាច់ដោះ គួរសង់ខ្ពស់ផុតពីដីប្រហែល ០.៥-១ ម កំរាលជាបន្ទះឈើ ឬប្ញស្សីតូចៗ ឬដែក ដើម្បីកុំឱ្យទ្រុងសើម ព្រោះលាមករបស់វាមិនជាប់នៅលើកំរាល មានខ្យល់ចេញចូលបានល្អ និងកាត់បន្ថយការចំលងមេរោគ។

ការគ្រប់គ្រងបែបនេះ គឺកូនជ្រូកតូចៗ មិនគួរយកពួកវាទៅ ដាក់ក្នុងទ្រុងចាក់កំរាលស៊ីម៉ង់ត៍ទេ ទុកឱ្យវាបានអាយុ ៨ អាទិត្យសិន ទើបល្អ ។

ទ្រុងកំរាលស៊ីម៉ង់ត៍ ហាក់ដូចជាអេប៉ុងសំរាប់ពពួកបាក់តេរីស្នាក់អាស្រ័យនៅ ជាពិសេស ទ្រុងគគ្រាតគគ្រើមពេក ដែលបណ្តាលឱ្យពពួកមេរោគលាក់ខ្លួនចេញពីការបោសសំអាតបាន។វា ពិបាកណាស់ ដើម្បីធ្វើឱ្យទ្រូងដែលមានកំរាលស៊ីម៉ង់ត៍ស្អាតល្អ ដោយមិនមានបាក់តេរី ។

ដូចនេះ យើងត្រូវធ្វើការសំលាប់មេរោគឱ្យបានញឹកញាប់ ។

ក្នុងកសិដ្ឋានធំៗ គេចិញ្ចឹម (កូនជ្រូកចេញទាំងអស់ ចូលទាំងអស់) ជ្រូកដែលគេដាក់ក្នុង ទ្រូងរួមគ្នា គឺមានទំងន់ និងអាយុដូចៗគ្នា និងបំបែកចេញពីជ្រូកដែលមានអាយុខុសគ្នា។

កសិដ្ឋាន ខ្លះបំបែករហូតដល់កូនជ្រូកញីដាក់ផ្សេង កូនជ្រូកឈ្មោលដាក់ផ្សេង ព្រោះភាគច្រើនឈ្មោល លូតលាស់លឿនជាងជ្រូកញី។