· នៅពេលកូនជ្រូកអាយុ ២១ ថ្ងៃ ទឹកដោះមេជ្រូកចាប់ផ្តើមធ្លាក់ចុះ ហើយមិនអាចផ្តល់ទឹក ដោះគ្រប់គ្រាន់ដល់កូនរបស់វាទេ ជាពិសេសចំពោះមេជ្រូកដែលមានកូន ៨-៩ ក្បាល។
· ដូចនេះ យើងអាចបង្ហាត់ឱ្យកូនជ្រូកចេះស៊ីចំណីនៅអាយុ ៧-១០ ថ្ងៃ ដោយផ្តល់ចំណីដែលមានប្រូតេអ៊ីន ខ្ពស់ ២២ % ដោយកិនបំបែកអោយម៉ដ្ឋម្តងបន្តិចៗ តែច្រើនដង។
· យកល្អ គួរផ្តាច់ដោះកូនជ្រូក នៅអាយុ ២៨ ថ្ងៃ និងទំងន់របស់កូនជ្រូកប្រមាណ ៨ គ.ក។
· គួរទុកកូនជ្រូកទើបផ្តាច់ដោះ នៅក្នុងទ្រុងចាស់មួយអាទិត្យសិន មុនពេលបំបែកទៅដាក់ទ្រុងថ្មី ព្រោះទី ១ មិនមានការថែទាំ ពីមេរបស់វា ទី ២ បើយើងបំបែកដាក់ទ្រុងថ្មីក្នុងពេលដំណាលគ្នានេះដែរ នោះកូនជ្រូកនឹងទទួល រងស្ត្រេសកាន់តែខ្លាំងឡើង ។
ទ្រុងសំរាប់កូនជ្រូកផ្តាច់ដោះ |
· មុនផ្តាច់ដោះកូនជ្រូក អ្វីដែល គិិតដល់គ្រោះថ្នាក់ ពោល គឺសុខភាព អនាម័យ ចំណីអាហារ និងទ្រុង ។
· អ្វីៗទាំងអស់ដែលនៅក្នុងទ្រុងផ្តាច់ដោះ ត្រូវតែសំអាតឱ្យបានហ្មត់ចត់ និង សំលាប់មេរោគ មុនពេលនាំក្រុមកូនជ្រូកផ្តាច់ដោះថ្មីមកដាក់ក្នុងទ្រុង ។
· យើងត្រូវផ្តល់កន្លែងកក់ក្តៅដល់គ្រប់កូនជ្រូកតូចៗទាំងអស់ ដោយប្រើប្លាស្ទិច ឬសំណាញ់ នីឡុងបាំងជុំវិញទ្រូងឱ្យជិត ជាពិសេសនៅពេលអាកាសធាតុត្រជាក់។
· កូនជ្រូកតូចៗទាំងអស់ មិនធន់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុទេ។
· ទីធ្លាទូលាយ កន្លែងកក់ក្តៅងាយស្រួល ចំណី និងទឹក មានគុណភាពល្អ ត្រូវមានគ្រប់ពេលនៅពេលកូនជ្រូកត្រូវការ។
· អ្នកចិញ្ចឹមត្រូវតាមសង្កេតដោយ យកចិត្តទុកដាក់ និងព្យាបាលភ្លាមៗ ចំពោះកូនជ្រូកមួយណាដែលមានបញ្ហា។