· ចំណីស្ងួត ត្រូវបានផលិតដោយមានកំរិត ប្រូតេអ៊ីនខ្ពស់ជាងចំណីសំរេច ។
· ជាទូទៅ អ្នកចិញ្ចឹម ត្រូវតែផ្សំជាមួយចំណីដទៃទៀត តាមការណែនាំ របស់ក្រុមហ៊ុនផលិត ដែលមានបិទនៅលើស្នាក ការ៉ុង មុនពេលឱ្យជ្រូកស៊ី ដូចជា : កន្ទក់ ចុងអង្ករ ពោតក្រហម ជាដើម ដើម្បីឱ្យបានល្អ សមស្រប ទៅតាមតំរូវការរបស់ជ្រូក។
· បើសិនជាយើងដាក់ ឱ្យស៊ីដោយផ្ទាល់ អាចបណ្តាលឱ្យជ្រូករាក ដោយ សារក្នុងចំណីនោះ មានប្រូតេអ៊ីនខ្ពស់ពេក ម៉្យាងទៀត មេចំណីមានតំលៃខ្ពស់ អាចបណ្តាលអោយ យើងខាតបង់ផងដែរ ។