logo

ការផ្តល់ចំណី

ការផ្តល់ចំណី

·       ការផ្តល់ចំណី គួរតំរូវទៅតាមសេចក្តីត្រូវការរបស់ជ្រូក ដូចជា កូនជ្រូកកំពុងបៅដោះ កូនជ្រូក ផ្តាច់ដោះ ជ្រូកសាច់ សំរាប់ការលូតលាស់ និងការបន្តពូជ។

·        ចំណីជ្រូកដែលល្អ មានថាមពល ប្រូតេអុីន សារធាតុរ៉ែ និងវីតាមីនគ្រប់គ្រាន់។

·       កន្ទក់ ចុងអង្ករ ពោតក្រហម សណ្តែកសៀង ដំឡូងឈើ បន្លែ និងកាកសំណល់បាយស្រា ជាប្រភេទចំណីដែលអ្នកចិញ្ចឹមភាគច្រើនគេនិយម ប្រើ។

·       ក្នុងផលិតកម្មជ្រូក អ្នកចិញ្ចឹមត្រូវចំណាយប្រហែល ៧៥-៨០ ភាគរយ ទៅលើចំណីសំរាប់ ជ្រូកសាច់។

·       ដូច្នេះ ដើម្បីកាត់បន្ថយចំណាយទៅលើចំណី អ្នកចិញ្ចឹមគួរសិក្សាស្វែងយល់អំពីការ ផលិតចំណីដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមដែលយើងមាន ដូចជា ពោតក្រហម សណ្តែកសៀង គ្រាប់កៅស៊ូ កន្ទក់ មើម និងស្លឹកដំឡូងមី ជាដើម ។

·       មេជ្រូកផើម និងបាជ្រូក មិនអាចផ្តល់ចំណីតាមសេចក្តីត្រូវការរបស់ជ្រូកបានទេ ។

·       ជ្រូកត្រូវការអាស៊ីតអាមីនេសំខាន់ៗ ២០ មុខ (អាស៊ីតអាមីនេទាំងនោះ មិនអាចជំនួសបាន ឡើយ) មានន័យថា ជ្រូកមិនអាចបង្កើតបានទេ ដូច្នេះត្រូវតែផ្តល់តាមរយៈចំណីអាហារ។

·       ក្នុង ចំណោមអាស៊ីតអាមីនេទាំងនោះ មានអាស៊ីតអាមីនេ ៣ សំខាន់ចាំបាច់ជាងគេ គឺ លីស៊ីន (Lisine) មេត្យូនីន (Methionine) ទ្រីបតូហ្វាន (Tryptophane)

·       ប្រសិនបើក្នុងចំណីខ្វះអាស៊ីតអាមីនេ សំខាន់ណាមួយ ទោះបីចំណីមានសារធាតុគ្រប់គ្រាន់ក៏ដោយ ក៏ជ្រូកមិនអាចបឺតយកជាតិសាច់នោះ បានល្អដែរ ។