logo

ការជ្រើសរើសជ្រូកបា និងជ្រូកមេក្រមុំ

ការជ្រើសរើសជ្រូកបា និងជ្រូកមេក្រមុំ

·       ការជ្រើសរើសពូជជ្រូកបាបានល្អ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ជាប្រយោជន៍ដល់ ផលិតកម្មជ្រូក ព្រោះជ្រូកបាមួយក្បាលយកទៅបង្កាត់ ដោយពាក់ផ្ទាល់ជាមួយជ្រូកមេចំនួន ១០ ទៅ ១៥ ក្បាល ។

·        លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស មានដូចខាងក្រោម :

ចៀសវាងការបង្កាត់ពូជតែមួយ : ចូរកុំជ្រើសរើសបាសំរាប់បង្កាត់ ជាមួយជ្រូកដែលមាន ខ្សែស្រឡាយគ្រួសារតែមួយ ។

ជ្រើសរើសកូនកើតចេញពីមេជ្រូក ដែលមានកូនកំលាំងមាំមួនក្នុងសំបុក ។

ជ្រើសរើសចេញពីមេ ដែលមានកូនច្រើន និងដោះមិនតិចជាង ១២ (៦ តូ លូតលាស់ល្អ) ។

ជ្រូកបា គួរតែលូតលាស់លឿន មានសុខភាពល្អ និងជើងរឹងមាំ ក្រចកស្មើ ជើងត្រង់ល្អ ។

ជ្រូកបា ត្រូវតែមានប្រដាប់បន្តពូជល្អ (ពងស្វាសទាំងតូប៉ុនគ្នា) ។

រោមស្បែករលោង ស៊ីចំណីមិនរើស រហ័សរហួន ស្នាបើកទូលាយ ខ្នងត្រង់ ទ្រូងបើក ។

មិនធ្លាប់មានជំងឺឆ្លងណាមួយ ។