· វាស្ថិតនៅក្នុងគ្រួសារតែមួយ គ្រាន់តែមានពូជខុសៗគ្នា។
· ស្លឹកកន្ធំថេតជាប្រភពប្រូតេអុីនដ៏ប្រសើរបំផុតសម្រាប់គោ ហើយគេអាចឱ្យគោស៊ីដោយផ្ទាល់ ឬកាត់ឱ្យ ស៊ីទាំងស្រស់ ឬស្ងួត ។
· វាជាប្រភេទដើមដែលដុះល្អ ហើយអាចធន់ទ្រាំទៅនឹងការលែងឱ្យសត្វស៊ីផងដែរ ហើយវាអាចដុះលូតលាស់ឡើងវិញបន្ទាប់ពីការកាត់ និងសត្វស៊ីរួច ។
· ស្លឹកដំឡូងមីផ្តល់នូវប្រូតេអុីន សារធាតុរ៉ែ និងថាមពលព្រមទាំងជួយកាត់បន្ថយ ពពួកប៉ារ៉ាស៊ីតខាងក្នុង ។
· គេអាចកែច្នៃមើម និងស្លឹកដំឡូងមីសម្រាប់ធ្វើជាចំណីគោបានយ៉ាងល្អ ដោយសារជាតិដែលមាននៅក្នុងដំឡូងមី អាចជួយឱ្យសត្វមានការលូតលាស់ល្អ រឹងមាំ និងមានសមត្ថភាពបន្តពូជល្អ ។
· ដើមពោត ជាចំណីផ្តល់ជាតិសរសៃសំខាន់សម្រាប់គោ ពិសេសជាចំណីផ្សំសម្រាប់កូនគោ និងមេគោដែលមិនផលិតទឹកដោះ ។
· ជាប្រភេទរុក្ខជាតិ វាចាប់ផ្តើមចេញផ្កានៅអាយុ ៣-៤ខែ ហើយអាចប្រមូលផលផ្លែនៅអាយុ ៥ខែ ។
· ស្លឹក និងដើមសណ្ដែកមានជាតិប្រូតេអុីនពី ១៦-២០% និងអាចផ្តល់ជាចំណីគោបាន ។