· កសិករគួរមានការប្រុងប្រយ័ត្នក្នុងការបង្កាត់ពូជគោ ព្រោះវាអាចខាតបង់ពេលវេលា និងថវិកា បើមេគោមិនដើម។
· កសិករត្រូវតាមដានត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវស្ថានភាព និងពេលវេលាមេគោរកឈ្មោល និងការថែរក្សាមេក្រោយពេលបង្កាត់។
· មូលហេតុដែលមេគោមិនរកឈ្មោល ឬដាក់ឈ្មោលមិនជាប់ :
- ផ្តល់ចំណីមិនគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព
- មេមានជំងឺលើប្រដាប់បន្តពូជ (ធ្លាប់រលូតកូន) ឬបង្កាត់ជាមួយបាដែលទើប បានបង្កាត់ជាមួយមេមានជំងឺរលូតកូន
- មានជំងឺ ពិសេសជំងឺដែលធ្វើឱ្យមេគោគ្រុនក្តៅខ្លាំង (ជំងឺឆ្លងកាចសាហាវ)
- ប្រដាប់បន្តពូជគោមិនមានលក្ខណៈធម្មតា
- មានជំងឺបរាសិត (ព្រូន និងចៃ) ធ្ងន់ធ្ងរ
· តើធ្វើដូចម្តេច ដើម្បីឱ្យការដាក់ឈ្មោលមានប្រសិទ្ធិភាព ?
- ជាធម្មតាមេគោរកឈ្មោលមានរយៈពេល ១ ទៅ២ថ្ងៃ ។
- មេគារកឈ្មោលឡើងវិញរៀងរាល់ ២១ថ្ងៃម្តង។
- មេគោត្រូវបង្កាត់នៅពេលរកឈ្មោលបាន ១៨ម៉ោង។
- ពេល វេលាល្អ សម្រាប់បង្កាត់គឺនៅពេលមេឃត្រជាក់(ពេលព្រឹក ឬល្ងាច) និងដាក់ឈ្មោល ចំនួន២ដង ក្នុងពេលរកឈ្មោល១លើកៗ គឺថាបើដាក់ឈ្មោលលើកទី១នៅពេលព្រឹក គឺយើងដាក់ឈ្មោលលើកទី២ នៅពេលល្ងាច ។
- ក្រោយពីបង្កាត់បានរយៈពេល ២១ថ្ងៃ បើមេគោមិនរកឈ្មោល នោះមានន័យថា មេគោផើមហើយ ។
- មេគោផើមមានរយៈពេល ៩ខែ និង ១០ថ្ងៃ ។