ធានាបាននូវបរិមាណចំណីគ្រប់គ្រាន់ ហើយពេលខ្លះបរិមាណចំណីត្រូវតែផ្លាស់ប្តូរអាស្រ័យលើលក្ខខណ្ឌអាកាសធាតុផងដែរ។
អោយចំណីនៅពេលវេលាជាក់លាក់មួយ និងនៅកន្លែងដដែលៗ ដើម្បីអោយត្រូវតាមពេលវេលា និងទីកន្លែង។
គូរត្រូវដាក់ចំណីនៅពេលមានដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ដោយសារមានកម្រិតអុកស៊ីសែនរលាយក្នុងស្រះកើនឡើង។
កម្រិតអុកស៊ីសែនរលាយនឹងថយចុះនៅក្នុងលក្ខខណ្ឌអាកាសធាតុមានអ័ព្ទ ពពក ឬភ្លៀង ដូច្នេះមិនគួរផ្តល់ចំណីច្រើនជាងធម្មតានោះទេ នៅក្នុងស្ថានភាពបែបនេះ។
ការចាប់ចំណីរបស់ត្រីនឹងថយចុះនៅពេលដែលមិនមានខ្យល់បក់ ឬអំឡុងពេលភ្លៀងផ្គររន្ទះ។ ក្នុងស្ថានភាពបែបនេះ កាត់បន្ថយបរិមាណចំណី ឬបញ្ឈប់ការផ្តល់ចំណី ជាពិសេសនៅពេលអាកាសធាតុប្រែប្រួលលឿន។
ផ្ដល់ចំណីបន្ថែម និងដាក់ជី ក្នុងកម្រិតមធ្យមតាមភាពជាក់ស្ដែង ប្រសិនបើទឹកស្រះក្លាយជាពណ៌ត្នោត ឬពណ៌បៃតងចាស់។
នៅពេលដែលចំណីរលួយ និងកាកសំណល់ត្រូវបានសល់នៅបាតស្រះ នឹងបង្កអោយមានសារធាតុចិញ្ចឹមច្រើនលើសលប់ ហើយទឹកស្រះក្លាយជាពណ៌បៃតងចាស់។ លើសពីនេះទៅទៀត នឹងសង្កេតឃើញអណ្តែតនូវសារាយដែលងាប់លើផ្ទៃទឹក ត្រីនឹងហែលយ៉ាងទន់ខ្សោយ និងដង្ហក់យកខ្យល់។ (ត្រូវតាមដានត្រួតពិនិត្យ)
បរិមាណចំណីគួរតែត្រូវតែបន្ថែម ប្រសិនបើត្រីមិនស៊ីក្នុងរយៈពេល ២-៣ ម៉ោងបន្ទាប់ពីអោយចំណី ហើយក៏ត្រូវបន្ថយដែរ ប្រសិនបើត្រីមិនស៊ីក្នុងរយៈពេល ២-៣ ម៉ោង។
ត្រូវតែត្រួតពិនិត្យតាមដាននៃការចាប់ចំណី និងសកម្មភាពនៃការស៊ីចំណីរបស់ត្រីជានិច្ច មិនថាជាចំណីគ្រាប់ ឬចំណីផ្សំដែលផលិតនៅកសិដ្ឋាន។