logo

សេចក្ដីផ្ដើម

សេចក្ដីផ្ដើម
  • មានប្រភេទត្រីទីឡាព្យាច្រើនប្រភេទ ការបន្សុទ្ធពូជនេះ ត្រូវអនុវត្តដើម្បីទទួលបានប្រភេទត្រីដែលប្រសើរជាងមុន ត្រីទីឡាព្យាដែលមានអត្រាលូតលាស់លឿន ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ១៩៦០។
  • ត្រីទីឡាព្យាដែលបានបន្សុទ្ធហ្សែន (GIFT) ដែលជាប្រភេទត្រីបានបន្សុទ្ធហ្សែនពីប្រទេសភីលីពីនតាំងពីឆ្នាំ ១៩៨០ ហើយនៅតែពេញនិយម និងត្រូវបានគេទទួលស្គាល់ ដោយសារតែភាពសំខាន់របស់វា ដូចជាលូតលាស់លឿន និងមានព័ណ៌ស្អាត។
  • ទីឡាព្យាជាប្រភេទត្រីដែលធន់ ហើយអាចចិញ្ចឹមនៅទឹកសាប ទឹកប្រៃ និងទឹកភ្លាវបានផងដែរ។
  • ត្រីទីឡាព្យាអាចរស់បានក្នុងសីតុណ្ហភាពទឹកចន្លោះចាប់ពី ១០ ទៅ ៤០ អង្សាសេ។
  • ត្រីទីឡាព្យាពីអាចពងនៅក្នុងស្រះ ហើយអាចពងបានជារៀងរាល់ ៤ ទៅ ៦សប្តាហ៍ម្តង។ ដូច្នេះហើយ ត្រីទីឡាព្យាមួយចំនួនអាចចិញ្ចឹមជាលក្ខណ:គ្រួសារបាន ហើយវាអាចផ្តល់ប្រាក់ចំណូលដល់គ្រួសារ និងផ្ដល់ជាសន្តិសុខស្បៀងអាហារ។

  • អត្រាលូតលាស់របស់វា អាស្រ័យលើគុណភាពទឹក ចំនួនត្រីក្នុងស្រះ (ដង់ស៊ីតេ) ចំណី និងសារធាតុចិញ្ចឹម។
  • ត្រីឈ្មោលលូតលាស់លឿនជាងត្រីញីចាប់ពី ១០ ទៅ ២០ ភាគរយ ហើយការចិញ្ចឹមតែត្រីឈ្មោលមួយមុខអាចទទួលបានទិន្នផលកាន់តែប្រសើរ។