logo

ការថែទាំបង្កងក្នុងស្រះ

ការថែទាំបង្កងក្នុងស្រះ

·       ជានិច្ចកាលត្រូវតាមដានសកម្មភាពរបស់បង្កង បើឃើញបង្កងងើបនៅលើ ផ្ទៃទឹកខុសធម្មតា ត្រូវធ្វើការត្រួតពិនិត្យគុណភាពទឹកស្រះ ដើម្បីមានវិធាន ការកែលំអទាន់ពេលវេលា។

·       នៅពេលព្រឹកព្រលឹម បើសិនជាឃើញបង្កង ហែលខុសធម្មតា ដោយប្រមូលផ្តុំគ្នានៅជ្រុងស្រះ នោះបញ្ជាក់ថាទឹកស្រះខ្វះខ្យល់អុកស៊ីសែន ដូចនេះយើងត្រូវបន្ថែមខ្យល់អុកស៊ីសែន ឬផ្លាស់ប្តូរទឹក និងធ្វើចលនាទឹកជាបន្ទាន់ ។

·       ត្រូវត្រួតពិនិត្យស្រះជារៀងរាល់ថ្ងៃ ដូចជា នៅមាត់ស្រះ ទ្វារទឹកចេញចូល ស្រះ និងត្រូវកំចាត់សត្វចង្រៃ ដូចជា កណ្តុរ ពស់ កង្កែប ជាដើម ។ល ។