· ជម្ងឺឈាមពណ៌ត្នោតកើតឡើងនៅពេលមានកម្រិតនីឌ្រីតខ្ពស់ពេក។
· ត្រីពុលនីឌ្រីតតែងតែផ្អើល។
· ស្រកីពណ៌មិនក្រហមស្រស់ ខ្លួនខាងក្រៅស្អាតធម្មតា រីឯគ្រឿងក្នុងថ្លើមស្លេក ប្រម៉ាត់ខ្មៅជាំ។
· មានវិធីព្យាបាល និងដោះស្រាយមួយចំនួនរួមមាន÷
ü ផ្លាស់ប្តូរទឹកទៅតាមកម្រិតពុល។
ü នីឌ្រីតធំជាង ០៣ មីលីក្រាមក្នុងមួយលីត្រទឹក ត្រូវផ្លាស់ប្តូរទឹក ចំនួន ៥០% ធ្វើចំនួន២ដងក្នុង០១សប្តាហ៍ ហើយរង់ចាំមើលសភាពរបស់ត្រី។
ü ប្រើអំបិលក្រោយពេលបូមទឹកបញ្ចូលចំនួន ០,១០ ទៅ ០,៥ ក្រាមក្នុងមួយលីត្រទឹក
-នីឌ្រីត (N02) តិចជាង ០.២ mg/L មានសុវត្ថិភាព -នីឌ្រីត (NO₂) ច្រើនជាង ០.៥ mg/L មិនមានសុវត្ថភាព ហើយពុលខ្លាំង |