· តើវារីវប្បករគួរជ្រើសរើសចំណីប្រភេទណាសម្រាប់ចិញ្ចឹមត្រី?
ü គន្លឹះក្នុងការពិចារណាឈានដល់ការគ្រប់គ្រងល្អ និងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយគឺការយល់ដឹងអំពីសមាមាត្រចំណី ឬមេគុណចំណី (FCR) ក្នុងផលិតកម្ម។
· ចំណីគឺជាការចំណាយខ្ពស់បំផុតក្នុងចំណោមការចំណាយក្នុងផលិតកម្ម។
· ដូចនេះវារីវប្បករត្រូវយល់ដឹងឱ្យបានច្បាស់អំពីមេគុណចំណី ពីព្រោះអាចដឹងពីការប្រើប្រាស់ថវិកាទៅលើផលិតកម្មទោះបីចំណីខ្លះត្រី មិនបានស៊ី ឬត្រីខ្លះត្រូវបានបាត់បង់ក្នុងអំឡុងពេលចិញ្ចឹមហើយក៏ដោយ ក៏ចំណីទាំងអស់នៅតែជាការចំណាយក្នុងផលិតកម្ម។
រូបមន្តគណនាសមាមាត្រចំណី ឬមេគុណចំណី (Feed Conversion Ratio "FCR")
·
ឧទាហរណ៍៖ ការគណនាមេគុណចំណី
- ចំនួនកូនត្រីប្រា ៥០០០ក្បាល
- ទម្ងន់កូនត្រីជាមធ្យម ៥ក្រាម
- ទម្ងន់ត្រីសរុបពេលដាក់ចិញ្ចឹម ២៥គ.ម (៥០០០ក្បាល x៥ក្រាម)
- ទម្ងន់សរុបពេលប្រមូលផល ២១២៥គ.ក
- កំណើនទម្ងន់សរុបរបស់ត្រី ២១០០គ.ក
- ទម្ងន់ចំណីសរុបដែលបានប្រើប្រាស់ក្នុងផលិតកម្ម (ចំណីគ្រាប់) ៣៥០០គ.ក
- មេគុណចំណី (FCR) ៣៥០០ ÷ ២១០០ = ១.៦៧
- មេគុណចំណី (FCR) ១.៦៧ ជាទិន្នន័យល្អសម្រាប់ការចិញ្ចឹមត្រីប្រា ប៉ុន្តែកសិករត្រូវធៀបទៅនឹង តម្លៃចំណីគ្រាប់ដែលបានប្រើប្រាស់ ដើម្បីដឹងអំពីគុណភាពចំណី។
· វិធីសាស្ត្រវាយតម្លៃចំណីគឺយក ៖ តម្លៃចំណី x មេគុណចំណី (FCR))
· ជាឧទាហរណ៍ ចិញ្ចឹមត្រីប្រារយៈពេល ៤ខែ ទទួលបានត្រីទម្ងន់មធ្យម ០,៥គ.ក/ក្បាល
· មេគុណចំណីធំជាង ១,៦៧ ប៉ុន្តែត្រីមិនសូវលូតលាស់ (០,៣-០,៤គ. ក/ ក្បាល) មានន័យថាគុណភាពចំណីមិនល្អ គួរផ្លាស់ប្តូរទៅប្រើប្រាស់ប្រភេទចំណីថ្មីដែលមានគុណភាពល្អជាង។
· បើមេគុណចំណីធំជាង ១,៦៧ (អាចដល់ ២) តែទម្ងន់ត្រីជាមធ្យមទទួលបាន (០,៥គ.ក/ក្បាល) ស្របតាមផែនការ ទិន្នន័យនេះមានន័យថាការប្រើប្រាស់ចំណីលើសមិនត្រឹមត្រូវតាមបច្ចេកទេស។
· មេគុណចំណីតូចជាង ១,៦៧ ត្រីមិនសូវលូតលាស់ (០,២-០,៣គ.ក/ក្បាល) មានន័យថា ចំណីមានគុណភាពមិនល្អ ឬការផ្តល់ចំណីមិនគ្រប់គ្រាន់។
· មេគុណចំណីតូចជាង ១,៦៧ ត្រីលូតលាស់លឿន (ទម្ងន់លើស០,៥គ.ក/ក្បាល) មានន័យថាចំណីមានគុណភាពល្អ និងគ្រប់គ្រាន់។
· ដូច្នេះ វារីវប្បករត្រូវពិនិត្យលើគុណភាពចំណី និងគ្រប់គ្រងរបៀបនៃការផ្តល់ចំណី។
· មេគុណចំណីធំ ឬតូចអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោម÷
ü ពូជត្រីដែលដាក់ចិញ្ចឹម
ü ចំណីដែលបានប្រើ (កម្រិតប្រូតេអុីនខ្ពស់ ឬទាប)
ü របៀបផ្តល់ចំណី (ការគ្រប់គ្រង)
· ការផ្តល់ចំណី៖ ការកំណត់នូវបរិមាណចំណី កម្រិតប្រូតេអុីនក្នុងចំណី ទំហំចំណី និងពេលវេលាផ្តល់ចំណី គឺជាកត្តាសំខាន់ដើម្បីឱ្យត្រីធំធាត់លឿន និងទទួលបានទិន្នផលតាមផែនការកំណត់។
· ចំណីដែលត្រូវផ្តល់ឱ្យត្រីស៊ីប្រចាំថ្ងៃត្រូវមានការសិក្សា និងគណនាច្បាស់លាស់។
· របៀបនៃការផ្តល់ចំណី និងការគណនាចំណីប្រចាំថ្ងៃរួមមានដូចខាងក្រោម÷