ដើម្បីជៀសវាងនូវការបំផ្លាញ បន្ទាប់ពីដាំកូនស្វាយចន្ទីដោយបំបៅនៅក្នុងចម្ការហើយ គេត្រូវរៀបចំបោះបង្គោលចងភ្ជាប់ដើម ដើម្បីជួយទប់ដើមកុំឱ្យដួលរលំ។ ការធ្វើរបៀបនេះគឺ ដើម្បីបង្ការមុខតំណការពារបាក់ពេលមានខ្យល់។ ចំពោះដីនៅក្រោមគល់ត្រូវយកសារធាតុសរីរាង្គដូចជា ស្លឹកឈើស្រស់ ឬស្ងួតគ្របពីលើដើម្បីជួយបង្កើនជីជាតិដល់ដី និងជួយរក្សាសំណើមដីឱ្យបានល្អ។