ដើមស្វាយចន្ទីជារុក្ខជាតិធំខ្ពស់ និងមានអាយុកាលវែងរហូតដល់ ២០ ទៅ ៣០ឆ្នាំ ដូចដើមស្វាយដែរ។ ដូចនេះដើម្បីទទួលបានទិន្នផលខ្ពស់ ស្វាយចន្ទីត្រូវការពន្លឺគ្រប់គ្រាន់ដើម្បីផលិតគ្រាប់ដែលមានគុណភាពល្អ។ ដំណាំស្វាយចន្ទីត្រូវដាំគម្លាតពីដើមមួយទៅដើមមួយទៀត ទៅតាមប្រភេទដីដូចខាងក្រោម៖
- ដីមានជីជាតិល្អបំផុត៖ ១០ម៉ែត្រ គុណ ១០ម៉ែត្រ ឬ ១០០ ដើមក្នុងមួយហិកតា។
- ដីមានជីជាតិល្អ៖ ៨ម៉ែត្រ គុណ ៨ម៉ែត្រ ឬ ១៥៦ ទៅ ១៨០ ដើមក្នុងមួយហិកតា។
- ដីពុំសូវមានជីជាតិ ឬដីប្រភេទលេខ៣៖ ៧ម៉ែត្រ គុណ ៦ម៉ែត្រ ឬ ២០៥ ដើមក្នុងមួយហិកតា។