- មាន់ត្រូវបានចិញ្ចឹមដោយប្រលែងមិនមានរបងឃាំង
- ការចិញ្ចឹមមាន់ដោយប្រលែង ធ្វើអោយសាច់មាន់ និងស៊ុតមានសារធាតុចិញ្ចឹមខ្ពស់ និងទទួលបានតម្លៃខ្ពស់
- ពងមាន់ប្រលែងគឺ ពេញនិយមទាំងក្នុងស្រុក និងក្រៅស្រុក
- ជាមួយនឹងប្រព័ន្ធចិញ្ចឹមដោយប្រលែង សត្វមាន់អាចជួបប្រទះនឹងការវាយប្រហារដោយសត្វប្រេដាក់ទ័រ ស៊ីសារធាតុពុល និងងាយស្លាប់នៅពេលស៊ីស្មៅដោយសេរី
- លើសពីនេះទៀត ភាពស្អាត និងគុណភាពនៃចំណី និងទឹកអាចត្រូវបានត្រួតពិនិត្យបានត្រឹមត្រូវ
- នៅពេលដែលប្រព័ន្ធចិញ្ចឹមមាន់ដោយប្រលែងត្រូវបានអនុវត្ត ចាំបាច់គឺត្រូវពិនិត្យមើលវត្តមានសារធាតុគីមីនៅក្នុងដី និងអត្ថិភាពនៃសារធាតុអាសេនិច និងសារធាតុរ៉ែនៅក្នុងទឹក។ ម្យ៉ាងទៀត មាន់គួរតែត្រូវបានផ្តល់ចំណីធម្មជាតិដូចជា គ្រាប់ធញ្ញាជាតិ និងពោត
- ប្រសិនបើការរៀបចំខាងលើអាចរៀបចំបានត្រឹមត្រូវ ប្រព័ន្ធចិញ្ចឹមដោយប្រលែងមានប្រសិទ្ធភាពសម្រាប់អ្នកចិញ្ចឹមមាន់ស្រុក និងអាចផលិតស៊ុត និងសាច់ដែលមានជីវជាតិ
រូបភាពទី៥ ការចិញ្ចឹមមាន់បែបប្រលែង