· ជំងឺនេះបង្កឡើងដោយវីរុស ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនជ្រូកជាងជ្រូកធំ ។
· កូនជ្រូកអាចងាប់ ១០០ ភាគរយ តែកើតឡើងចំពោះជ្រូកធំ អាចងាប់ប្រហែល ១-២ ក្បាល ។
· កូនជ្រូកក្អួត រាក ញាក់ញ័រ កន្ត្រាក់ខ្លួន ធាក់ជើងខៃៗ
· ជួនកាលជ្រូកប្រកាច់ ដោយសារមេរោគវាយលុកលើប្រព័ន្ធប្រសាទ
· ហើម ឬគ្រាប់ភ្នែកលៀន រឹងថ្គាម
· មេផើមរលូតកូន ដោយសារងាប់នៅក្នុងពោះ
· ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចចាក់អង់ទីប៊ីយោទិក ដូចជា អំពីស៊ីលីន អាម៉ុក- ស៊ីលីន... ដើម្បីប្រឆាំងនឹងជំងឺឆ្លៀតឱកាសផ្សេងទៀត។
· ចាក់ថ្នាំការពារអោយបានទៀងទាត់ តាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំ ។