· ជំងឺរាកកូនជ្រូកបណ្តាលមកពីកត្តាជាច្រើន។ វិធានការការពារ និងការគ្រប់គ្រងជំងឺ មិនគួរផ្តោតទៅលើការរាតត្បាតដោយមេរោគ ឬចំណីប៉ុណ្ណោះទេ តែអាចបណ្តាលមកពីកត្តា អាកាសធាតុផងដែរ ។
· ជំងឺរាកបណ្តាលមកពី អឺកូលី
· លាមកកូនជ្រូករាកពណ៌លឿង (ភាគច្រើន) មានក្លិនស្អុយនៅជាប់គូថ
· កើតលើកូនជ្រូកអាយុ ៥-៧ ថ្ងៃ ជូនរាកពណ៌ស លឿង បៃតង តែគ្មានឈាម ឬ សំបោរទេ ។
· ខ្សោះជាតិទឹក និងស្រកទម្ងន់យ៉ាងលឿន
· ត្រូវប្រញាប់ព្យាបាលជាបន្ទាន់ ព្រោះបើកូនជ្រូករាកលើស ២-៣ ម៉ោងឡើងទៅ បណ្តាល ឱ្យកូនជ្រូកអស់កំលាំង និងពិបាកជួយសង្គ្រោះ។
· បើសិនកូនជ្រូករាកនៅអាយុ ១ ថ្ងៃ ត្រូវពិនិត្យ មើលកន្សោមដោះ សីតុណ្ហភាព និងការផលិតទឹកដោះមេជ្រូក ព្រោះទឹកដោះជាមូលហេតុចំបង បណ្តាលឱ្យកូនជ្រូករាក។
· ក្នុងករណីបែបនេះ យើងត្រូវព្យាបាលទាំងមេទាំងកូន ។
· ចំពោះកូនជ្រូក :
- ប្រើកូលីស្ទីន ជាមួយអំពីស៊ីលីន ចាក់សាច់ដុំ ២ ដង ក្នុងថ្ងៃ រហូតដល់ជា សះស្បើយ ។
- ទ្រុងកូនជ្រូកត្រូវបាំងការពារខ្យល់ត្រជាក់ ឬកំដៅកូនជ្រូក ដោយប្រើអំពូលអគ្គិសនី អំពូលឡឧស្ម័ន ឆ្នាំងដីដាក់ធ្យូង ឬចង្ក្រានដុតធ្យូង ព្រោះសីតុណ្ហភាពក្នុងទ្រុងត្រជាក់ ឬរងា អាចឱ្យជ្រូករាក ជាពិសេសនៅពេលយប់។
- ក្រោយពេលកើត ត្រូវប្រញាប់ឱ្យកូនជ្រូកបានបៅទឹក ដោះដំបូង ព្រោះមានអង់ទីគរ័ អាចប្រឆាំងនឹងមេរោគអីកូលីបាន ។
· ចំពោះមេជ្រូក :
- យើងអាចថ្នាំព្យាបាលដោយប្រើ ទ្រីមេតូព្រីម ជាមួយ ស៊ុលហ្វា ចាក់សាច់ដុំ ១ ថ្ងៃ ចាក់ម្តងរយៈពេល ៣ ថ្ងៃ ជាប់គ្នា។