· ដើម្បីព្យាបាលឱ្យមានប្រសិទ្ធភាព អ្នកត្រូវធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ បើសិនជាការ សន្និដ្ឋានរោគសញ្ញាមិនបានត្រឹមត្រូវ យើងនឹងប្រើថ្នាំខុស ព្រោះថ្នាំមានប្រសិទ្ធភាពជាក់លាក់ ផ្សេងៗគ្នា ដូចជា ហ្សង់តាមីស៊ីន មានប្រសិទ្ធភាពលើការព្យាបាលភ្នែកជាដើម ។
· ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ អ្នកគួរអនុវត្តតាមវិធីសាស្ត្រ ដូចខាងក្រោម :
· ត្រួតពិនិត្យទូទៅលើដងខ្លួនជ្រូកទាំងមូល : ក្បាល ត្រចៀក ច្រមុះ ការដកដង្ហើម ជើង មាត់... ថាតើវាមានស្លាកស្នាមអ្វីដែរ ឬទេ?
· ត្រូវវាស់សីតុណ្ហភាពជ្រូកដែលសង្ស័យថាឈឺ គួរវាស់នៅពេលព្រឹក កំដៅធម្មតា ៣៨- ៣៩ អង្សាសេ ។
· ត្រួតពិនិត្យមើលការដើររបស់ជ្រូក ចលនាដង្ហើម ស្បែកមានក្រហម ឬកន្ទួលដែរឬទេ?
· មើលសភាពជ្រូកក្នុងទ្រុងទាំងមូល តើមានឈឺ ឬសង្ស័យឈឺប៉ុន្មានក្បាល មានជ្រូកអ្នក ជិតខាង ឈឺ-ងាប់ ដែរឬទេ? ងាប់ប៉ុន្មានក្បាល?
· ត្រួតពិនិត្យមើលការស៊ីចំណី លាមករាកធម្មតា ឬមានលាយឈាមដែរឬទេ? ពណ៌អ្វី? ក្ដៀនដែរឬអត់?
តាមរយៈចំណុចទាំងអស់នេះ អាចឱ្យយើងធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងប្រើថ្នាំ មានប្រសិទ្ធភាព ។