· មេជ្រូកកូនលើកទី១ (លើកដំបូង) ច្រើនពិបាកកើតជាងមេជ្រូកចាស់ (កូនចាប់ ២ លើក ឡើង) ។
· មេជ្រូករួញកន្ត្រាក់ជើងក្រោយ និងប្រឹងខ្លាំងម្តងៗ គឺពេលនោះហើយដែលមេជ្រូក ប្រឹងរុញកូនជ្រូកឱ្យចេញមកក្រៅ ហើយជាទូទៅកូនជ្រូកកើតចន្លោះពីមួយទៅមួយប្រហែលពី ១០-១៥ នាទី។
· បើសិនមេជ្រូកកើតកូនស្រួល ២-៥ ម៉ោង មេជ្រូកនឹងបង្កើតកូនរួចរាល់ និង ២-៣ ម៉ោងក្រោយ សុកនឹងធ្លាក់អស់។
· ក្រោយពេលជូតកូនជ្រូកស្ងួត អ្នកចិញ្ចឹមត្រូវចងទងផ្ចិត ដោយប្រើអំបោះជ្រលក់ជាមួយអាល់កុល ឬអីយ៉ូឌីន ដែលចន្លោះពីពោះកូនជ្រូកប្រមាណ ៣ សង់ទីម៉ែត្រ រួចយកកន្ត្រៃដែលបានសំលាប់មេរោគរួច កាត់ទងផ្ចិតដោយឃ្លាតពីចំណុចចង ២ សង់ទីម៉ែត្រ រួចជូតសំអាតកន្លែងកាត់ដោយអីយ៉ូឌីន ឬថ្នាំក្រហម។
· តែប្រសិនបើចន្លោះពេល កើតពីមួយទៅមួយលើសពី ៤០ នាទី នោះវាមានបញ្ហា។
· ចូរអ្នកសង្កេតមើលក្បាលពោះ ពីចលនារបស់កូនជ្រូកដែលមិនទាន់កើត ។
· អ្នកចិញ្ចឹមគួរតែយកចិត្តទុកដាក់នៅពេលមេជ្រូកកើតកូន និងជួយវា ប្រសិនបើចាំបាច់ ។
· ក្រណាត់ស្អាត គួរតែមានសំរាប់សំអាត និងជូតសំងួតកូនជ្រូក និងជូតរំអិលឱ្យអស់ចេញពីមាត់ និង ច្រមុះ ដើម្បីធានាថាការដកដង្ហើមរបស់កូនជ្រូកប្រព្រឹត្តទៅបានងាយស្រួល។
· ការអនុវត្តបែបនេះ នឹងជួយសង្គ្រោះជីវិតកូនជ្រូកបានច្រើន។
· ក្នុងករណីកូនជ្រូកកើតខុសទំរង់ធម្មតា កូនងាប់ក្នុងពោះ ឬធំពេកកើតមិនរួច យើងត្រូវលូក បង្វិលកូនជ្រូកមកទីតាំងធម្មតាវិញ (ជើងក្រោយចេញមកមុន ឬក្បាលចេញមុន) ។ មុនពេលលូក ចូលរន្ធប្រដាប់បន្តពូជ ម្ចាស់សត្វត្រូវលាងដៃ និងលាងដៃជាមួយនឹងសាប៊ូ ។
· កាត់ក្រចកឱ្យខ្លី សំអាតភាពកខ្វក់នៅជាប់នឹងក្រចក និងលាបប្រេងឆា ឬប៉ារ៉ាហ្វីនលើដៃដើម្បីងាយស្រួលលូក ។
· បើមិន អនុវត្តតាមបទដ្ឋានអនាម័យឱ្យបានម៉ត់ចត់ទេ នោះស្បូនងាយនឹងឆ្លងមេរោគបានយ៉ាងស្រួល ។
· ក្នុងករណីពេលកើតកូន មេជ្រូកមិនមាន ថាមពលគ្រប់គ្រាន់ ឬមិនមានការខំប្រឹងសំរាប់ រុញកូនចេញ ឬការកើតកើតកូនមានរយៈពេល ច្រើនជាង ១ ម៉ោង មេជ្រូកត្រូវចាក់ថ្នាំ អុកស៊ីតូស៊ីន ចាក់សាច់ដុំ ដើម្បីជួយមេជ្រូកក្នុង ការរុញកូនចេញមកក្រៅ។
· ប្រសិនបើមេជ្រូក នៅតែមិនទាន់កើតកូនទៀត គួរតែហៅពេទ្យសត្វឱ្យមកជួយសង្គ្រោះ ។