logo

ការជ្រើសរើសទីតាំង និងទំហំតាមប្រភេទជ្រូក

ការជ្រើសរើសទីតាំង និងទំហំតាមប្រភេទជ្រូក

·       ការសាងសង់ទ្រុង គួរពិចារណាទៅលើកត្តាមួយចំនួនដូចខាងក្រោម :

ជ្រូកអាចចៀសផុតពីពន្លឺព្រះអាទិត្យ កំដៅ និងទឹកភ្លៀង

ទ្រុងជ្រូក ត្រូវមានខ្យល់ចេញចូលបានល្អ និងមានទីធ្លាគ្រប់គ្រាន់

ទ្រុង គួរតែរៀបចំឱ្យមានស្នូកទឹក ស្នូកចំណី ដើម្បីកុំឱ្យមានកាកសំណល់

ទ្រុង គួរមានតំលៃថោកតាមដែលយើងអាចធ្វើបាន

 ទ្រុង គួរសាងសង់បណ្តោយថ្ងៃ (កើត-លិច) ហើយគួររៀបចំយ៉ាងណាឱ្យសីតុណ្ហភាពក្នុង ទ្រុង មានត្រឹមតែ ២៥-២៨ អង្សាសេ សំរាប់ជ្រូកសាច់។

ដូចនេះ យើងគួរមានដាក់ទែម៉ូម៉ែត្រ នៅក្នុងទ្រុង ដើម្បីតាមដានសីតុណ្ហភាព។

បើអាចធ្វើបាន គួរមានជញ្ជាំងត្រជាក់ ឬកង្ហារបក់ខ្យល់ ដើម្បីឱ្យទ្រុងមានសីតុណ្ហភាពត្រជាក់ ព្រោះអាកាសធាតុកាន់តែមានកំដៅឡើងពីមួយឆ្នាំទៅ មួយឆ្នាំ ជាពិសេសនៅរដូវក្តៅ។

ការគ្រប់គ្រងសីតុណ្ហភាពក្នុងបរិវេណទ្រុងបានត្រឹមត្រូវជាកត្តាសំខាន់ ព្រោះសីតុណ្ហភាពបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់របស់ជ្រូក។

សំរាប់ជ្រូកមេ ដែលបំបៅកូន និងកូនជ្រូកផ្តាច់ដោះ ត្រូវដាក់នៅសីតុណ្ហភាពពី ៣៧ ទៅ ៣៨ អង្សាសេ ។