logo

ការបង្កាត់លក្ខណៈធម្មជាតិ

ការបង្កាត់លក្ខណៈធម្មជាតិ

ជាធម្មតា កសិករបង្កាត់ពូជគោតាមលក្ខណៈធម្មជាតិ ដោយឱ្យគោបាឡើងពាក់មេដោយផ្ទាល់ ។

គុណវិបត្តិនៃការបង្កាត់គោតាមលក្ខណៈធម្មជាតិ៖

លទ្ធផលនៃការផ្តើមខ្សោយ ដោយសារគោបាបង្កាត់មេច្រើនពេកក្នុងថ្ងៃជាមួយគ្នា

ងាយជំងឺមេរោគពីបាដោយសារបាបានចម្លងជំងឺពីមេដែលបានបង្កាត់មុន ពិសេសជម្ងឺផ្លូវបន្តពូជ(ជំងឺរលាកស្បូន រលូតកូន និងងាប់កូនក្នុងពោះ)

គោបាមិនបានត្រួតពិនិត្យពីគុណភាពទឹកកាមអាចបណ្តាលឱ្យការបង្កកំណើត ខ្សោយ

ត្រូវដឹកមេគោទៅជួបបា ដែលធ្វើឱ្យមេគោហត់ និងចុះខ្សោយ ជាពិសេស ពេលមេគោត្រឡប់មកផ្ទះវិញមានចម្ងាយឆ្ងាយអាចបណ្តាលឱ្យហៀរទឹកកាមចេញវិញ

អាចមានគ្រោះថ្នាក់ដល់មេគោពេលបង្កាត់។

ការបង្កាត់តាមបែបធម្មជាតិ