logo

ការប្រើប្រាស់ជី

ការប្រើប្រាស់ជី
  • ជីធម្មជាតិដូចជា លាមកគោ/មាន់ ជីលាមកសត្វ ជីកំប៉ុស និងជីគីមី អាចប្រើបានដើម្បីបង្កើតជាចំណីធម្មជាតិច្រើន និងជួយកាត់បន្ថយការប្រើចំណីបន្ថែម។
  • ជីជួយជំរុញការលូតលាស់ពពួកប្លង់តុង និងផលិតភាពចំណីធម្មជាតិ។
  • ១៥-២០ គីឡូក្រាមនៃជីអ៊ុយរ៉េ និង ៧,៥-១០ គីឡូក្រាមនៃជីធីអេសភី ក្នុងទំហំ១០ ម៉ែត្រការ៉េ ប្រើសម្រាប់ការផលិតជាចំណីធម្មជាតិ។
  • ជីធីអេសភី ត្រូវត្រាំមួយយប់ ហើយនៅពេលព្រឹកម៉ោង ១០-១១ លាយជីអ៊ុយរ៉េ ទឹក និងត្រាំជាមួយធីអេសភី រួចចាក់អោយសព្វនៅពេញផ្ទៃស្រះ ដើម្បីអោយកើតពពួកប្លង់តុង។

  • ការដាក់ជី ជាពិសេសជីធីអេសភីនេះ ដែលត្រូវការរយះពេលយូរដើម្បីរំលាយទៅក្នុងទឹក ដូចនេះគួរតែជៀសវាងការប្រើដោយផ្ទាល់ដោយមិនលាយក្នុងទឹកមុនបាច។
  • ការប្រើប្រាស់ជីគួរតែត្រូវប្រើប្រចាំសប្តាហ៍ ឬពីរសប្តាហ៍ ក្នុងកំឡុងពេលចិញ្ចឹម ដើម្បីឱ្យមានចំណីធម្មជាតិនៅតែមានក្នុងស្រះ។

ចំណុចគួរយល់ដឹងក្នុងការប្រើប្រាស់ជី

  • សូមកុំប្រើជីច្រើនពេក។
  • ជៀសវាងការប្រើជី ប្រសិនបើទឹកស្រះមានសភាពល្អក់។

  • ជៀសវាងការដាក់ជីនៅពេលថ្ងៃក្តៅខ្លាំង ប្រសិនបើទឹករាក់។

  • ជៀសវាងការប្រើជីប្រសិនបើមានភ្លៀងធ្លាក់ ឬមានពពកច្រើន។
  • ជៀសវាងការប្រើជី ២-៣ ថ្ងៃមុន និងក្រោយពេលប្រមូលផល។

  • ត្រូវប្រាកដថាជីរំលាយបានល្អមុនពេលប្រើ។

  • ប្រសិនបើពណ៌ទឹកស្រះ មិនមែនជាពណ៌ដែលចង់បាន ពណ៌បៃតងខ្ចី សូមបញ្ឈប់ការដាក់ជី។
  • ក្នុងរដូវរងារ បរិមាណជីគួរប្រើតែពាក់កណ្តាល ឬតិចជាងបរិមាណដែលបានដាក់នៅក្នុងពេលរដូវក្តៅ។