ជាមួយនឹងសមាមាត្រខាងលើ មានផ្ទុកប្រូតេអុីនគឺ ២៧% សម្រាប់ចំណី ១គីឡូក្រាម។
ដំណើរការផលិតចំណីនៅកសិដ្ឋាន (បច្ចេកទេស)
លាយម្សៅដំឡូងមី ម្សៅស្រូវ អំបិល និងទឹក រហូតទាល់តែល្បាយនោះកក និងស្អិត។
កិនល្បាយម្សៅទៅជាគ្រាប់ដោយប្រើឧបករណ៍កិន និងម៉ាស៊ីនកិនចំណីចេញគ្រាប់ ហើយចំណីអាចនៅមានសំណើម រួចដាក់ក្នុងធុងប្លាស្ទិក ឬអាលុយមីញ៉ូម។
ចំណីគ្រាប់ដែលសើមនោះ ត្រូវហាល ២ ថ្ងៃ ឬយូរជាងនេះ អាស្រ័យលើសីតុណ្ហភាព។
ទុកចំណីគ្រាប់ស្ងួតទៅក្នុងថង់មិនជ្រាបទឹក ហើយទុកវានៅកន្លែងត្រជាក់ និងស្ងួត។
រូបភាព (៤) គុណភាពចំណីគ្រាប់ដែលផលិតដោយម៉ាស៊ីន (ប្រភព៖ ឧបករណ៍ផលិតចំណីត្រី)
ដំណើរការផលិតចំណីផ្សំនៅកសិដ្ឋាន (បច្ចេកទេស)
បំណែកតូចៗនៃចំណីគ្រាប់ត្រូវតែសំងួតនៅក្រោមពន្លឺព្រះអាទិត្យយ៉ាងហោចណាស់មួយថ្ងៃ ហើយបន្ទាប់មករក្សាទុកវាដោយថង់ការពារទឹកជ្រាប។