logo

កម្រិតភីអេជដែលជាកម្រិតជាតិជូរនៃទឹក (pH)

កម្រិតភីអេជដែលជាកម្រិតជាតិជូរនៃទឹក (pH)

·       ជានិច្ចកាល យើងត្រូវត្រួតពិនិត្យកត្តាសំខាន់ៗនៃគុណភាពទឹក ដូចជា សីតុណ្ហភាព pH (កម្រិតជាតិជូរនៃទឹក) កម្រិតអុកស៊ីសែនរលាយក្នុងទឹក កម្រិតរឹងនៃទឹក ។ល។ ដើម្បីកែលំអទាន់ពេលវេលានៅពេលគុណភាពទឹកមាន ការប្រែប្រួល ។

·       កម្រិត pH (កម្រិតជាតិជូរនៃទឹក) ជានិច្ចកាលមានការប្រែប្រួល ដោយសារការកើនឡើងនៃរុក្ខជាតិប្លង់តុងដែលធ្វើឱ្យ pH ខ្ពស់ និង pH ចុះទាប ដោយមានការបំភាយនៃសមាសធាតុសរីរាង្គនៅបាតស្រះ ។

·       ម៉្យាងទៀតទឹកស្រះ មានជាតិអាស៊ីត ឬជាតិជូរ ឬ pH ចុះទាប ដោយសារទឹក ភ្លៀង ឬ ប្រភពទឹកផ្សេងៗ។

·       ដូចនេះត្រូវរក្សាកម្រិត pH ទឹកស្រះឱ្យបាន ល្អឱ្យនៅចន្លោះពី ៧ ទៅ ៨ ។

·       បើសិន pH ក្រោម ៧ ឬ លើពី ៩ នឹងជះឥទ្ធិពលអាក្រក់ដល់បង្កង។

·       ដើម្បីកែលំអ pH ត្រូវផ្លាស់ប្តូរទឹក ឬ ប្រើប្រាស់កំបោរ។

·       បើសិនជារុក្ខជាតិប្លង់តុងកើតមានច្រើនធ្វើឱ្យ pH ឡើងខ្ពស់ត្រូវ ប្តូរទឹកជាថ្មី។

·       មុនពេលភ្លៀង ត្រូវបាចកំបោរសនៅជុំវិញស្រះ ដើម្បីការពារជាតិជូរហូរពីមាត់ស្រះ ។

·       ក្រោយពេលភ្លៀង ត្រូវវាស់កម្រិត pH បើសិន pH ក្រោម ៧ គឺត្រូវប្រើកំបោរសពី១ ទៅ ១.៥ គីឡូក្រាម ក្នុង១០០ ម៉ែត្រ ការេ ដោយត្រូវលាយជាមួយទឹកឱ្យរលាយអស់ រួចបាចឱ្យសព្ទពេញផ្ទៃ ស្រះដើម្បីបង្កើនកម្រិត pH