· ស្រះគួរដឹកនៅតំបន់មានប្រភពទឹកពេញមួយឆ្នាំ ជាប្រភេទទឹកសាប ស្អាតល្អ គ្មានជាតិពុល តំបន់គ្មានប្រើថ្នាំកសិកម្ម និងគ្មានកាកសំណល់ពីរោងចក្រ និងអាចធ្វើការផ្លាស់ប្តូរទឹកបានដោយងាយស្រួលដោយប្រើ ម៉ាស៊ីនបូម ឬអាចបញ្ចូលទឹកតាមរយៈរបបទឹកជោរនាចបានកាន់តែប្រសើរ។
· យើងអាចជ្រើសរើសទីតាំងចិញ្ចឹមទៅតំបន់ទឹកសាប ឬតំបន់ទឹកភ្លាវ ដែលមានកំហាប់អំបិលមិនលើសពី ១០ ភាគពាន់ ។
· ទីតាំងជីកស្រះ ជាប្រភេទដីល្បាយដីឥដ្ឋ ឬលាយខ្សាច់តិចតួច ដើម្បីអាចរក្សាទឹកបានយូរ និងគ្មានជាតិជូរ ។
· ទីតាំងស្រះត្រូវនៅក្បែរផ្លូវគមនាគមន៍ និងត្រូវមានអគ្គិសនីគ្រប់គ្រាន់ ជាពិសេសសម្រាប់ការចិញ្ចឹមទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ។